ខ្លាចឆ្លងវីរុសកូវីដ១៩ ឈិត សុជាតា លេងស្ទីលកាត់សក់ឱ្យប្តីម៉ាអេម ជាងកាត់សក់ល្មមៗសុំខ្មាស

ដោយរួមគ្នាកាត់បន្ថយការរាតត្បាតរបស់វីរុសកូវីដ ១៩ អតីតតារាសម្តែង ឈិត សុជាតា បានសាកល្បងកាត់សក់ ឱ្យស្វាមីរបស់នាងជាលើកដំបូង ដែលមើលទៅពិតស្ទីលបែបស្ទាវស្អាត ជាងល្មមៗសុំខ្មាសតែម្ដង ។

ថ្មីៗនេះ ឈិត សុជាតា បានបង្ហាញរូបភាពមួយសន្លឹកដោយនាងបាន កាត់សក់ឱ្យស្វាមីរបស់នាងដោយផ្ទាល់តែម្តងក្នុងនោះនាងបានលើកឡើងថា «សម័យ កូវីដ១៩ប្រពន្ធ ត្រូវកាត់សក់ឱ្យ លោកប្តីអ៊ីចឹងហើយ»។ ក្នុងនោះក៏មានការគាំទ្រ និង សរសើរថាស្រីស្អាតរូបនេះចេះកាត់សក់ និងពូកែរកម៉ូដឱ្យប្តីទៀត ។ តែយ៉ាងណា ឈិត សុជាតា និយាយបែបលេងសើចថា កាត់ជ្រុលទើបក្លាយជាម៉ូដបែបនេះតែម្តង ។

គួរបញ្ជាក់ថា ឈិត សុជាតា ធ្លាប់ជាតារាសម្តែង និង ជាពិធីការិនីដែលមានឈ្មោះបោះសំឡេងម្នាក់ តែនាងបានចាកចេញពីអាជីពនេះ ក្រោយពីនាងមានស្វាមី និងកូន ។ ពេលនេះ ឈិត សុជាតា កំពុងរស់នៅយ៉ាងមានក្តីសុខ និងសុភមង្គល ជាមួយកូនភ្លោះប្រុសស្រីដ៏គួរឱ្យស្រឡាញ់ផងដែរ ៕

Leave a Reply