ផ្លូវមួយខ្សែនៅខេត្តព្រះសីហនុ រក្សាទុកដើមឈើធំមួយនៅចំកណ្តាលផ្លូវ ផ្ទុះការភ្ញាក់ផ្អើល និងសរសើរខ្លាំង

ការស្ថាបនាផ្លូវថ្នល់ នៅក្នុងព្រះរាជណាចក្រកម្ពុជា ប្រហែលជាមានតែផ្លូវមួយនេះទេមើលទៅ ដែលការស្ថាបនាផ្លូវមិនបានកាប់ដើមឈើធំមួយដើមនេះចេញ ដោយទុកវានៅចំកណ្តាលផ្លូវតែម្តង បានធ្វើឱ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំង ។

ព្រោះតាមធម្មតា ការស្ថាបនាផ្លូវនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ឱ្យតែការស្ថាបនាផ្លូវប៉ះចំដើមឈើ ឬ ផ្ទះប្រជាពលរដ្ឋតែងតែឈូស កាប់ចេញ ឬ ផ្តល់សំណង់ណាមួយជាថ្នូរនឹងការរុះរើចេញ ប៉ុន្តែផ្លូវមួយខ្សែនេះវិញ គេស្ថាបនា ដោយទុកដើមឈើមួយដើមធំ នៅចំកណ្តាលផ្លូវតែម្តង ។

ផ្លូវមួយខ្សែ ដែលទុកដើមឈើធំមួយដើម នៅចំកណ្តាលនេះ ត្រូវបានគេដឹងថា ស្ថិតនៅក្នុងខេត្តព្រះសីហនុ ប៉ុន្តែមានប្រជាពលរដ្ឋភាគច្រើន ដែលមិនបានដឹង ឬ ស្គាល់ថា ផ្លូវមួយខ្សែនេះ នៅត្រង់ចំណុច ស្រុក ឬ ខណ្ឌណានោះទេ ។ នៅលើទំព័រហ្វេសប៊ុក ដែលមានឈ្មោះ ប្រជាជនខេត្តព្រះសីហនុ បានបង្ហោះរូបភាព និង សរសេរថា « ប្រិយមិត្តដឹងថា ជាផ្លូវមួយណា ក្នុងក្រុងព្រះសីហនុ យើងទេ? ជួយប្រាប់បន្ដិចមក »។

បន្ទាប់ពីមានការបង្ហោះរូបថត និង លើកជាសំណួរបែបនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានចូលទៅខំមិនថា ផ្លូវទៅពយម៉ាចូវ អាចទៅដល់ឆ្នេរសមុទ្យរៀមពិតជាស្អាតខ្លាំងណាស់ ល្ងាចឡើង ឃើញបងបងជិះកង់ទៅលេងនៅទីនោះច្រើនណាស់ អរគុណសន្តិភាព អរគុណថ្នាក់ដឹកនាំ។

ហើយអ្នកខ្លះទៀតថា នៅពយម៉ាចូវ ឆ្នេរនៅទីនោះស្អាត ស្ងប់ស្ងាត់ល្អ  ។ មិនតែប៉ុណ្ណោះ មានអ្នកខ្លះទៀតបានដាក់ខំមិនជារូបថត ដែលពួកគេបានទៅដល់ចំណុចផ្លូវ ដែលមានដើមឈើនៅចំកណ្តាលនោះថែមទៀតផង ៕

Leave a Reply