កម្ពុជា កំពុងប្រែទៅជាល្អវិញហើយ ព្រឹកនេះ ជាសះស្បើយ ៣ នាក់ទៀត និងអត់មានអ្នកឆ្លងថ្មីបន្ថែមទេ

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រី ( ក្រសួងសុខាភិបាល ) ស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ នេះក្រសួងសុខាភិបាល បានឱ្យដឹងថា មិន​មាន​​ករណី​ឆ្លង​ថ្មី​នៃ​​វីរុស​ កូវីដ១៩ នៅ​ប្រទេស​កម្ពុជា​ទេ ។ ករណី​ជា​សះស្បើយ ៣ នាក់​បន្ថែម ( សរុប​ចំនួន​​អ្នក​​ជា​សះស្បើយកើនដល់ ១១០ នាក់ហើយ រីឯ​ករណី​ស្លា ប់​គ្មានទេ ។ សរុប​ចំនួន​អ្នក​ឆ្លង​ទូទាំង​ប្រទេសនៅ ១២២ នាក់ដដែល សម្រាប់ព័ត៌មាន​បន្ថែម​ សូម​បងប្អូនទាក់ទង​តាមលេខទូរស័ព្ទ ☎️ ១១៥ ៕

Leave a Reply