អាហ៊ាចិនរឿងធំហើយ! ខណៈនេះអង់គ្លេសរួមដៃនឹងអាមេរិក បើកការស៊ើបអង្កេតលើមន្ទីរពិសោធន៍នៅក្រុងវូហាន

ចិនកំពុងតែប្រឈមនឹងរឿងធំហើយ ខណៈដែលអង់គ្លេសរួមដៃជាមួយអាមេរិកបើកការស៊ើបអង្កេតលើមន្ទីរពិសោធន៍នៅក្រុងវូហាន។ ចក្រភពអង់គ្លេសបានចូលរួមជាមួយសហរដ្ឋអាមេរិក និងបារាំងក្នុងការរិះគន់លើការបិទបាំងទំហំមេរោគនៅឯការផ្ទុះ.ឡើងរបស់ខ្លួន ក៏ដូចជាប្រភពដើមដ៏អាថ៌កំបាំងនៃវីរុសនេះ។ ដោយរួមជាមួយក្រុមមន្ត្រីស៊ើបការសហរដ្ឋអាមេរិក ចក្រភពអង់គ្លេសកំពុងតែសំលឹងមើលវិទ្យាស្ថានជំងឺសាស្ត្រវូហាន និងប្រវត្តិនៃការពិសោធវីរុសលើសត្វប្រចៀវ។

ការរួមដៃបើកការសើបអង្កេតនេះ កើតឡើងខណៈដែលមានការបង្កើនទំនុកចិត្តពីក្រុមមន្ត្រីសហរដ្ឋអាមេរិកថា មន្ទីរពិសោធរបស់ចិន គឺស្ថិតនៅពីក្រោយការផ្ទុះ.ជំងឺនេះ ហើយក៏មិនដូចការអះអាងពីដើមដំបូងអំពីទីផ្សាងងឹតនោះដែរ។

នេះដោយយោងតាមការចេញផ្សាយដោយសារព័ត៌មាន Express បានចេញផ្សាយនៅថ្ងៃទី១៨ មេសា ឆ្នាំ២០២០នេះ។នៅសប្តាហ៍នេះ ការស៊ើបអង្កេតរបស់សារព័ត៌មាន Fox News បានបង្ហាញថាឯកសារចិនដែលបានចាត់ថ្នាក់បានបង្ហាញថា ទីផ្សាលក់សាច់ស្រស់ក្នុងទីក្រុងវូហានត្រូវបានគេដឹងជាលើកដំបុងថា ជាទីតាំងដំបូងដែលបានលក់សត្វប្រចៀវ។

យ៉ាងណាមិញ ក្រុមមន្ត្រីសហរដ្ឋអាមេរិកជឿថា ទីផ្សាលក់សាច់ស្រស់នោះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីកុំឲ្យមានការស្តីបន្ទោសពីមន្ទីរពិសោធ។ហេតុនេះ សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកមានទំនុកចិត្តកាន់តែខ្លាំងឡើងថា ការផ្ទុះ.ឡើងនៃជំ.ងឺនេះ កើតឡើងដោយចៃដន្យពីមន្ទីរពិសោធន៍វូហានដែលសិក្សាពីជំងឺនៅក្នុងសត្វប្រចៀវ។

Leave a Reply