អុញនោះ! ឯកឧត្តមពេជ្រ ស្រស់ បានទម្លាយបំណងប្រាថ្នាធំមួយរបស់លោកលោក សុវណ្ណរិទ្ធី ក្រោយត្រូវបានសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ ៖ មហាជនជាច្រើនមានការចាប់អារម្មណ៏ និង ក្តុកក្តួលចិត្តជាខ្លាំងក្រោយ វីដេអូរបស់កូនស្រី លោក សុវណ្ណរិទ្ធី និងអ្នកនាង មាស សុជាតា យំហៅរកឪពុក ត្រូវបានលោកសុវណ្ណ សេដ្ឋី បង្ហោះចូលទៅក្នុងបណ្ដាញសង្គម TikTok កាលពីថ្ងៃទី ១២ ខែមេសា ម្សិលមិញ គិតមកត្រឹមថ្ងៃទី ១៣ មេសា នេះមានចូលមើលជាង ១,៦លានដងទៅហើយ ដោយអ្នកទាំងនោះបានបង្ហាញអារម្មណ៍អាណិតខ្លោច ចិត្តស្ទើរគ្រប់គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ក្នុងវីដេអូខ្លីមានរយៈពេលតែ ១៩វិនាទីនេះបានភ្ជាប់ជាមួយខ្លឹមសារថា ៖ «អាណិតក្មួយណាស់ ម្សិលម៉្ងៃដើរកាន់ស្វាយទុកអោយប៉ារបស់ខ្លួនហូប ដឹងថាប៉ាចូលចិត្តហូបស្វាយ ហើយម្សិលមិញសួររកប៉ាមិន​ឃើញក៏យំ។

សូមប្រមុខថ្នាក់ដឹកនាំ មេត្តាសណ្ដោសប្រណីទុកឱកាសឲ្យបងប្រុស កែខ្លួននូវអ្វីដែល គាត់ធ្វើខុសផង»។ ក្រៅពីវីដេអូលើ Tiktok នៅមានគេបង្ហោះលើទំព័រហ្វេសប៊ុកមួយមានអ្នកទស្សនាជាង ២៥ម៉ឺនដងថែមទៀត។ បន្ទាប់ពីបានឃើញទិដ្ឋភាពនោះ អ្នកប្រើបណ្ដាញសង្គមទាំងពីរបានសម្ដែងអារម្មណ៍អាណិតនាង និងម្ដាយនាងជាខ្លាំង។ សារទាំងនេះមានក្នុងរូបថតខាងក្រោម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរបញ្ជាក់ផងដែរថា លោក សុវណ្ណ រិទ្ធី ចាងហ្វាងTVFB ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោមបទល្មើសញុះញង់ឲ្យប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាមមាត្រ៤៩៥ ពាក់ព័ន្ធនឹងការសរសេរលើហ្វេសប៊ុកដោយស្រង់ពាក្យសម្តីសម្ដេច ហ៊ុន សែន ដែលបាននិយាយថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅរដ្ឋាភិបាលគ្មានលទ្ធភាពជួយ​នោះទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោក ឆាយ គឹមឃឿន បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា សំណេររបស់លោក សុវណ្ណ រិទ្ធី នេះជាការបំប៉ោង និងបំពុលសង្គម ដែលធ្វើឱ្យពលរដ្ឋយល់ច្រឡំលើស​ម្ដេច ហ៊ុន សែន។ លោក គឹមឃឿន ចាត់ទុកសំណេររបស់ចាងហ្វាងTVFB រូបនេះ ជាចេតនាបង្កើតឱ្យមាន​ចលាចលក្នុងសង្គម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«សម្ដេច ហ៊ុន សែន គាត់បានចេញវិធានការដោះស្រាយបញ្ហាពលរដ្ឋ ដែលជួបបញ្ហាប្រឈមនឹងជំងឺកូវីដហើយ ហើយគ្រាន់តែសម្ដេចនិយាយលេងមួយម៉ាត់ ពីរម៉ាត់សោះ បែរជាយកមកចុះផ្សាយ។

សម្ដេចគាត់គ្មាន​ចេតនាដូចការចុះផ្សាយឯណា ព្រោះគាត់បានចេញវិធានការច្រើនមកហើយ»។ នេះជាការបញ្ជាក់របស់លោក ឆាយ គឹមឃឿន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាមិញ លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី៧ មេសា ក្រោយពីលោក​បាន​ស្រង់ចំណុច​មួយ ដែល​សម្ដេច ហ៊ុន សែនបាន​និយាយ​នៅក្នុងសន្និសីទកាសែតនៅវិមានសន្តិភាពថា«បើអ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ» ហើយក្រុមការងារព័ត៌មាន​របស់លោក​យកទៅអានផ្សាយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមាជិកគ្រួសារលោក សុវណ្ណ រិទ្ធី ស្នើឱ្យ​ថ្នាក់ដឹកនាំ និងសមត្ថកិច្ច យោគយល់ និងអាធ្យាស្រ័យចំពោះ​លោក រិទ្ធី ។ «​ទាក់ទងនឹងការសរសេរខុសឆ្គងនេះ គាត់គ្មានចេតនាទេ គាត់ក៏អត់ចង់​សរសេរ​ប៉ះពាល់​ថ្នាក់ដឹកនាំ​ទេ​»។

នេះ​ជាការបញ្ជាក់របស់សមាជិកគ្រួសារចាងហ្វាងTVFB ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ដាក់ពន្ធនាគារ PJ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណ ផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ លោកពេជ្រ ស្រស់ បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះការធ្វេសប្រហែសរបស់សុវណ្ណ រិទ្ធីដែលធ្វើឲ្យ​សមត្ថកិច្ចឃាត់ខ្លួនលោករិទ្ធី ដើម្បីកាត់ទោស។ ក្រោយពីឃាត់ខ្លួនប៉ុន្មានថ្ងៃ លោកពេជ្រ ស្រស់ បានរំលឹក​រឿងរ៉ាវមួយថា «លោក សុវណ្ណរិទ្ធី បានបង្ហាញបំណងប្រាថ្នាធំមួយប្រាប់លោក គឺរយៈពេលតែ ២ម៉ោងមុន​សមត្ថកិច្ចចូល​ឃាត់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់លោកពេជ្រ ស្រស់ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុក របស់​ខ្លួននៅថ្ងៃទី ១៩ មេសា «គួរឲ្យស្តាយណាស់ប្អូន រិទ្ធី ព្រោះប្អូនប្រហែសមួយពេលធ្វើឲ្យខុសច្បាប់ បងនៅ​ចងចាំថា មុនពេលសមត្ថកិច្ចឃាត់ខ្លួនប្អូនតែ ២ម៉ោង គឺប្អូនបានខលមកបងនិយាយជាមួយបង អំពីឆន្ទៈ​របស់ប្អូនក្នុងកិច្ចការសង្គម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរូបប្អូនមានប្រាថ្នាមួយក្នុងឆាកជីវិតប្អូន គឺចង់ជួបសម្តេចតេជោផ្ទាល់តែ ៥ទៅ ១០នាទីតែប៉ុណ្ណោះ ដោយប្អូនចង់ជម្រាបសម្តេចតេជោថា

រូបប្អូនមិនមែននៅខាងប្រឆាំងនោះទេ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ គឺប្អូនមិនទាន់បាន សម្រេចក្តីប្រាថ្នាផង ប្អូនត្រូវបានតុលាការចោទ ប្រកាន់ដាក់ក្នុងមន្ទីរឃុំឃាំងបាត់ទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បងសង្ឃឹមថាតុលាការនឹងបន្ធូរបន្ថយទោសរបស់ប្អូន ដើម្បីឲ្យប្អូនមានឱកាសសម្រេចក្តីប្រាថ្នា(ទៅជួបសម្តេច តេជោ) និងមកបម្រើកិច្ចការងារក្នុងសង្គមវិញ។ ពេជ្រ ស្រស់ ១៩/០៤/២០២០»៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ ពេជ្រស្រស់

Leave a Reply