ជួយចំណាំមុខទុកផងអ្នករកស៊ីដូរលុយបើកវីង ជនជាតិឥណ្ឌាម្នាក់ ប្រើល្បិចបន្លំយកលុយអស់១២០០ដុល្លារ តែមួយភ្លេច (មានវីដេអូ)

ទឹកប្រាក់យ៉ាងច្រើន ដែលជារបស់អាជីវករ វេរលុយ Wingត្រូវបានជនបរទេសម្នាក់ជនជាតិឥណ្ឌា បន្លំលួចយកទៅបាត់ ដោយប្រើល្បិចដូរលុយចុះឡើងៗ ធ្វើឲ្យម្ចាស់ផ្ទះដែលនៅតែម្នាក់ឯងផងនោះវីរវក់ ហើយជននោះបានយកលុយបានយ៉ាងស្រួល។

បើតាមវីដេអូដែលថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាពឃើញថា ជនជាតិឥណ្ឌារូបនោះបានឲ្យម្ចាស់ផ្ទះដូរលុយ ទំនងជាម្ចាស់ផ្ទះត្រូវថ្នាំសន្តំផងទើបព្រមជនជាតិឥណ្ឌានោះលូកដៃចូលតាមប្រលោះ ហើយទាញយកមករ៉ាប់ដោយខ្លួនឯងយ៉ាងស្រួល។

ហេតុការណ៍នេះកើតឡើងកាលពីម្សិលមិញ ស្ថិតឃុំយកបាត្រ សង្កាត់ក្បាលកោះ រាជធានីភ្នំពេញ នេះបើតាមគណនេយ្យហ្វេសបុក Ny Phany បានឲ្យដឹងបែបនេះថា៖
ថ្ងៃ 19\04\20 ម៉ោង 4:07 ជនជាតិឥណ្ឌាម្នាក់បានមកបន្លំយកលុយនៅផ្ទះខ្ញុំអស់ប្រហែល 1,200.00 ដុល្លា (វីងលីម៉ា) ទីតាំនៅ ឃុំយកបាត្រ សង្កាត់ក្បាលកោះ ភ្នំពេញ នៅក្លោងទ្វារវត្តមុន្នី ម្ដំកៀនស្វាយក្នុង វាមកធ្វើជាដូរលុយ លុយខំរកស៉ីសន្សំទំរាំបានមួយរយៗមកវាយអស់សូមប្រុងប្រយ័ត្នទាំងអស់គ្នាអ្នកមានរបរបើកវីងបច្ចុប្បន្នចាប់មិនទាន់បានទេតែកំពួកខ្ញ៉ំកំពុងដាក់ពាក្យបណ្ដឹង។ ប្រភព៖ thmeyload


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply