ល្អខ្លាំងណាស់ បងប្រុសម្នាក់ នៅខេត្តមណ្ឌលគីរី បានចំណាយរយៈពេលជាង២ឆ្នាំ ក្នុងការដាំសាកល្បង ស្ពៃបូកគោ និងការ៉ុត ទទួលបានជោគជ័យ អាចឈានទៅដល់ការពង្រីកការដាំដុះ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនាពេលអនាគត

ខេត្ដមណ្ឌលគិរី៖ កាលពីម្សិលមិញនេះ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ពិតជាដំណឹងដ៏សែនរីករាយខ្លាំងណាស់ ដែលកសិករខ្មែរយើង នៅឯខេត្ដមណ្ឌលគិរី បានខិតខំតស៊ូអស់រយៈពេលជាច្រើនឆ្នាំ រហូតអាចដាំបន្លែការ៉ុត និងស្ពៃបូកគោ ដោយទទួលបានផលយ៉ាងជាទីគាប់ប្រសើរ និងអាចឈានទៅដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក នាពេលខាងមុខនេះផងដែរ។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ឱ្យដឹងថា៖”តាមរយៈការដាំដុះ ស្ពៃបូកគោ និងការ៉ុត សាកល្បង របស់កសិករ គ្រី ម៉េង ឃៀង នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បានបង្ហាញឲ្យឃើញថា៖


ដំណាំទាំងពីរប្រភេទនេះអាចទទួលបានផលល្អប្រសើរ ដែលជាក្តីសង្ឃឹមរបស់កសិករ អាចឈានទៅដល់ការពង្រីកការដាំដុះក្នុងខេត្តនេះ សម្រាប់ធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនាពេលអនាគត”។ ជាមួយគ្នានេះដែរ លោក គ្រី ម៉េង ឃៀង បានអំពាវនាវទៅដល់មហាជន មេត្ដាគាំទ្រកសិផលរបស់គាត់ផង ព្រោះបន្លែរបស់គាត់ គឺមិនមានប្រើប្រាស់សារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពនោះឡើយ។

Leave a Reply