បុរសអាមេរិកម្នាក់ ខំលក់ទ្រព្យសម្បត្តិអស់ពីខ្លួន ដើម្បីមករស់នៅខេត្តកំពត បែរជួបរឿងឈឺចាប់មួយ

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Tom Obriengeorgerallen គឺជាជនជាតិអាមេរិកបានមករស់នៅកម្ពុជា ដោយគ្មានក្រុមគ្រួសារ និងបានលក់ទ្រព្យសម្បតិ្តរបស់លោកទាំងអស់នៅក្នុងប្រទេសលោក ដោយសង្ឍឹមថាបានរស់នៅក្នុងផ្ទះក្តីស្រមៃបានរៀបរាប់ពីជីវិតជូរចត់របស់លោក ។

គាត់បានលើកឡើងដែលមានន័យជាភាសាខ្មែរថា៖ “កម្ពុជាខ្ញុំស្រឡាញ់អ្នក ។ ជីវិតរបស់ខ្ញុំកំពុងជួបទុក្ខនៅក្នុងខេត្តកំពត ។ ខ្ញុំបានចាកចេញពីប្រទេសរបស់ខ្ញុំ ។ខ្ញុំបានលក់ទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ដើម្បីមករស់នៅកម្ពុជា​ ។ ជីវិតរបស់ខ្ញុំត្រូវបានរក្សានៅទីនេះ ។ ខ្ញុំបានកសាងផ្ទះក្នុងក្តីស្រមៃរបស់ខ្ញុំនៅក្បែរមាត់ព្រែកកំពត ។ នៅមុនពេលដែលខ្ញុំចូលនិវត្តន៍ ខ្ញុំគឺជាអ្នកនេសាទម្នាក់នៅក្នុងរដ្ឋអាឡាស្កា ។ ខ្ញុំបានខំប្រឹងធ្វើការយ៉ាងខ្លាំងស្ទើរពេញមួយជីវិត”

លោកបាននិយាយពីប្រវត្តិថា៖ “ខ្ញុំបានទុកចិត្តភ្នាក់ងារអចលនទ្រព្យនៅក្នុងតំបន់ ហើយបានទិញដី៦ប្លង់នៅក្បែរព្រែកនោះ ដើម្បីសង់ផ្ទះក្នុងក្តីស្រមៃរបស់ខ្ញុំកាលពី៤ឆ្នាំមុន ។ ខ្ញុំបានស្គាល់មនុស្សល្អៗ និងមានមិត្តភក្តិល្អជាច្រើន នៅក្នុងសហគមន៍នេសាទឥស្លាមនៅក្នុងភូមិ ក៏ដូចជាបានជួយតាមការស្នើរសុំរបស់ពួកគេជាច្រើនផងដែរ”

លោកបានបន្ថែមថា៖ “ជាសំណាងអាក្រក់ ភ្នាក់ងារអចលនទ្រព្យនោះបានលក់ដីរបស់គាត់ដោយគ្មានលិខិត ឯកសារពិតប្រាកដ ដែលវាបានផ្លាស់ប្តូរពីមិត្តភាពទៅជាការបោកប្រាស់ទៅវិញ ។ អ្វីដែលកាន់តែអាក្រក់ជានេះ គឺគាត់ជាភ្នាក់ងារនៅកម្ពុជាដែលមានការបើកដំណើរការតាមច្បាប់ត្រឹមត្រូវ ហើយបន្តដំណើរការមកដល់បច្ចុប្បន្ន ។ បទឧក្រិដ្ឋដ៏ភ្ញាក់ផ្អើលនេះដូចជាបានសម្លាប់បុរសវ័យចំណាស់ដ៏ស្មោះត្រង់ម្នាក់នេះអ៊ីចឹង ដូច្នេះភ្នាក់ងារនេះគឺមិនត្រឹមតែបានបោកប្រាស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាករណីបំផ្លាញទំនុកចិត្តប្រជាជនមកពីអាឡាស្កា និង ខេត្តកំពត ពីព្រោះ បទល្មើសដ៏អាក្រក់នឹងក្លាយជាការប្រមានចំពោះជនបរទស និង អាចចែកចាយជាសាធារណៈនៅក្នុងកាសែត និង ទូរទស្សន៍ ជាសាកល ជាពិសេសសម្រាប់ពេលដែលបណ្តាញទំនាក់ទំនងសង្គមមានការរីកសាយលឿនថែមទៀត”

ចុងបញ្ជប់លោកបានលើកឡើងថា៖ “ប្រហែលជា ការពិតនឹងក្លាយជាដែកគោលនៅក្នុងមឈូស ចំពោះទង្វើដ៏អសីលធម៌របស់ភ្នាក់ងារអចលនទ្រព្យនេះ ។ ខ្ញុំដឹងថាគាត់ជានរណា ដូចគ្នានឹងប្រជាជននៅក្នុងខេត្តកំពត ។ ខ្ញុំពិតជាសោកស្តាយចំពោះរឿងរ៉ាវរបស់ខ្ញុំ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា ។ ខ្ញុំគិតថាខ្ញុំអាចចំណាយជីវិតនៅទីនេះ ខ្ញុំគ្មានក្រុមគ្រួសារទេ ខ្ញុំរស់នៅម្នាក់ឯង ហើយខ្ញុំសង្ឃឹមថាកម្ពុជាអាចផ្តល់ជីវិតសន្តិភាពសម្រាប់ខ្ញុំ ប៉ុន្តែអ្វីគ្រប់យ៉ាងគ្រាន់តែជាក្តីសុបិនសម្រាប់ខ្ញុំ ។ ខ្ញុំត្រូវការរដ្ឋាភិបាល ឬ ច្បាប់កម្ពុជា សូមជួយខ្ញុំស្វែងរកយុត្តិធម៌” ៕ ប្រភព Popular Magazine

Leave a Reply