ត្រៀមៗ! ចាប់ពីថ្ងៃនេះ សិស្សានុសិស្សគ្រប់កម្រិត ទូទាំងប្រទេស ត្រូវរៀនតាមទូរទស្សន៍ក្នុងប៉ុស្តិ៍ទាំងនេះ

​ក្រសួង​អប់រំ យុវជន និង​កីឡា បានសហការជាមួយ​ក្រសួង​ព័ត៌មាន ក្នុង​ការ​រៀប​ចំ​ផលិត និង​ផ្សព្វផ្សាយ​កម្មវិធី “ការ​សិក្សា​ពី​ចម្ងាយ” និង “ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក” ។

ចាប់ពីថ្ងៃទី២០ ខែ​មេសា ឆ្នាំ​២០២០​នេះ​ត​ទៅ សិស្សានុសិស្ស​​គ្រប់​កម្រិត​សិក្សា និង​គ្រប់​ភូមិ​សិក្សា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​​អាច​ទស្សនា​វីដេអូ​បង្រៀន​តាម​រយៈ៖
១.ទូរទស្សន៍​ជាតិ​កម្ពុជា​ទី​ ២ ទទក២ ឬ TVK 2 ដែល​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ទើប​បង្កើត​ថ្មី សម្រាប់​​បម្រើ​ដល់​ការផ្សព្វផ្សាយ​ស្ដីពី​ការ​អប់រំ

២.ទូរទស្សន៍​ផ្កាយ​រណប​តេជោឌីធីវី Decho DTV ប៉ុស្តិ៍លេខ ២២
៣.ទូរទស្សន៍​ខ្សែ​កាប​នៅ​ទូទាំង​២៥​រាជធានី​-ខេត្ត ដែល​មាន​ចំនួន​៥៥​ប៉ុស្តិ៍​ថ្មី​ដែល​ផ្សាយ​បន្ត​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា ទទក២ ឬTVK 2 (សូម​មើល​តារាង​ឧប​សម្ព័ន្ធ​ទី១​នៃ​សេចក្ដី​ជូន​ដំណឹង​នេះ​នូវ​ឈ្មោះ​ក្រុម​ហ៊ុន​ទូរទស្សន៍​។

Leave a Reply