មកដឹងពីភាពជោគជ័យនិងខ្សែជីវិតតស៊ូ សង្សារបស់លោកប៉ូលិសសង្ហារ ដែលល្បីកក្រើកពេញបណ្តាញសង្គម

ប្រិយមិត្តមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ ពីសម្រស់របស់មន្ត្រីប៉ូលិសរូបសង្ហាម្នាក់ឈ្មោះ កឹម ប្រុសមាន ដែលបានផ្តល់កិច្ចសម្ភាសន៍ខ្លះៗជុំវិញករណី ចុះពិនិត្យ និងបង្ក្រាបទីតាំងលក់គ្រឿងក្រអូបបោះដុំ និងរាយ នាំមកពីប្រទេសថៃ របស់ផលិតផលមួយ និងបានធ្វើកិច្ចសម្ភាសន៍ជាមួយក្រុមការងារសារព័ត៌មាន TVFB រហូតធ្វើឲ្យមហាជនជាច្រើន ជាពិសេសមិត្តនារីៗ បានលាន់មាត់សរសើរពីមុខមាត់ និងរូបរាងដ៏សង្ហារបស់មន្ត្រីរូបនេះ និងធ្វើឲ្យមិត្តនារីៗមួយចំនួនលួចCrush មិនតិចនាក់នេះទេ ប៉ុន្តែគួរឲ្យស្តាយ លោកប៉ូលិសសង្ហារម្នាក់នេះមានសង្សាររួចទៅហើយ ។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ សង្សាររបស់លោកប៉ូលិសខាងលើ គឺជានារីម្នាក់ ដែលមានរូបសម្រស់ស្រស់ស្អាត និងជាអ្នកជោគជ័យក្នុងអាជីវកម្ម និងមុខជំនួញផ្សេងទៀតផងដែរ រហូតទទួលបានពាន ២លើក ។

នាង គឺជាក្មេងស្រីម្នាក់ ដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ ដោយសុខចិត្តបោះបង់ចោលការសិក្សារថ្នាក់មហាវិទ្យាល័យ មកចាប់ការរកស៊ី មុខរបរតូចៗ កំប៉ិកបំប៉ុក រហូតក្លាយជាបវរកញ្ញាលេខ១ ដែលទទួលបានជ័យលាភីទឹកប្រាក់១ម៉ឺនដុល្លារ ដែលជាហេតុធ្វើឲ្យនាង ចាប់ផ្តើមបែកគំនិត បង្កើតហាងសាឡន និងបន្តការរកស៊ីនៅក្នុងវិស័យអនឡាញ រហូតទទួលបានជោគជ័យនិងទទួលបានពានថែមទៀត រង្វាន់លើកទី១ និងលើកទី២ ថែមទៀត ។

ចំណែកងាកមកស្នេហារបស់ អតីតបវកញ្ញាលេខ១ ដែលទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងមុខជំនួញរកស៊ី ជាមួយនិងលោកប៉ូលិសសង្ហារនោះវិញ កាន់តែមានភាពល្អូកល្អើន ស្អិតរមូត យ៉ាងល្អប្រសើរផងដែរ ។

Leave a Reply