តេស្តទៀតហើយ! ក្រោយពីព្យាបាលឡើងជាងមួយខែ ពេលនេះ Lydia និងស្វាមី ទទួលបានលទ្ធផលថា…

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបច្បាស់រួចហើយថាកាលពីថ្មីៗតារាថៃប្តីប្រពន្ធមានជំងឺកូវីតនោះ យ៉ាងណាមិញ បន្ទាប់ពី ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ព្យាបាលវីរុសកូវីដ១៩ ជាងរយៈពេលជាង ២០ ថ្ងៃមក ពិធីករដ៏ល្បីថៃ លោក Matthew Dean បានបង្ហើបប្រាប់ថារូប លោ ក ជាមួយភរិយាឈ្មោះ Lydia Saranrat នៅតែបន្តព្យាបាល

ជាមួយគ្នាដោយសារតែពួកគេ នៅតែមាន តេស្តវិជ្ជមានលើវី រុ សមួយនេះ។ ជាក់ស្តែងក្នុងថ្ងៃនេះ ក្រោយពីត្រូវសម្រាកព្យាបាលអស់រយៈពេលជាង មួយខែមក វាគឺជាដំណឹងល្អមួយ ដែលគូស្វាមីភរិយារវាង តារាសម្ដែងថៃដ៏ល្បី លោក Matthew និងនាង Lydia បានជាសះស្បើយពីជំងឺ Covid-19

ព្រមទាំងត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ ផងដែរ។ នៅក្នុងនោះដែរ តារាស្រី Lydia បានប្រកាសតាមបណ្ដាញសង្គម Instagram ដោយបានបញ្ជាក់ថា៖ បន្ទាប់ពី ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាង ៣០ ថ្ងៃមក ពេលនេះយើងមានសុវត្ថិភាពហើយ។

ហើយយើងទាំងពីរនាក់ ក៏បានត្រលប់ទៅផ្ទះវិញហើយ យើងនឹងធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិតគ្រប់យ៉ាង ដើម្បីសុវត្ថិភាពខ្លាំងជាទីបំផុត សូមអរគុណចំពោះ ការលើកទឹកចិត្តដែលបានផ្ញើមក ឲ្យពួកយើងសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply