អាណិតណាស់! ចោរឆក់ទូរស័ព្ទ យប់មិញ ហើយមានអ្នកចង់ជួយ តែយុវជន គថ្លង់ បែរជាតបថា….

ភ្នំពេញ៖ ប្រិយមិត្តប្រាកដ ជាបានជ្រាបមកហើយ ពីយុវជនខ្មែរម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Nut Nuttakit ដែលរូបគេ គឺជាមនុស្ស គ ថ្លង់ ប៉ុន្តែ នៅតែមានការព្យាយាម តស៊ូ នៅក្នុងជីវិត ដោយមិនពឹងពាក់អ្នកដទៃនោះទេ ។ ហើយកាលពីយប់មិញ ប្អូនប្រុស ត្រូវបានចោរឆក់ទូរស័ព្ទ ខណៈ ចេញពីឡាយវីដេអូលក់ផលិតផលឲ្យគេ ដែលធ្វើឲ្យប្អូន មានអារម្មណ៍កាន់តែពិបាកចិត្តលើសដើម។

ថ្វីត្បិតតែ យុវជនរូបនេះ មិនអាចនិយាយស្ដីបាន តែប្អូន នៅតែខិតខំរកស៊ីដោយខ្លួនឯង ដែលជាការលក់ផលិតផលតាមហ្វេសប៊ុក ផងដែរ ដោយនៅក្នុងនោះ ប្អូនថែមទាំងបានបង្ហោះសារ រៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ប្អូនថា៖
សូមបងប្អូន ពូមីងទាំងអស់មេត្តាកុំគិតថា ខ្ញុំចង់ល្បី ចង់បានជំនួយអី ទោះបីខ្ញុំ គថ្លង់មែន តែខ្ញុំខំប្រឹងរកលុយដោយខ្លួនឯង បើពូមីង បងប្អូនអាណិតស្រឡាញ់ចិត្ត គ្រាន់តែជួយគាំទ្រផលិតផលិតផលរបស់ខ្ញុំលក់ទៅបានហើយ រាល់បងប្អូនពូមីងចង់ផ្តល់ជំនួយអ្វី ខ្ញុំអគុណ តែខ្ញុំមិនត្រូវការទេ ព្រោះខ្ញុំចង់បានអ្វីជា កំលាំងញើសឈាមរបស់ខ្លួនឯង សូមអគុណសំរាប់ការយកចិត្តទុកដាក់របស់ពូមីងបងប្អូន។

ក្រោយពីបានឃើញបែបនេះហើយ ក៏មានបណ្ដាមហាជនជាច្រើន ពិតស្ងើចសរសើរពីការតាំងចិត្តដ៏មុតមាំ តស៊ូនៅក្នុងជីវិត ព្រមទាំងបានចូលមក Comment លើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់រូបលោក យ៉ាងខ្លាំងផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply