ព្រឺរោមណាស់! ផ្ទះបុរាណមួយអាយុ១០០ឆ្នំា ម្នាក់ឆ្ងល់គ្រប់គ្នាមិចបានខាងក្នុងអត់មានធូលីដីចឹង ដល់ចូលមើលទៅស្ទើរបះសក់ព្រោះថា

ថៃ៖គូបញជាក់ផងដែលថា ផ្ទះបុរាណខាងលើនេះ បានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយថ្មីៗនេះបានដាក់ដេញថ្លៃឲ្យក្រុមហ៊ុនឯកជន ដើម្បីដាក់ជួលធ្វើជាផ្ទះទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ យកប្រាក់ចំណូលជូនជាតិ ៕

ផ្ទះបុរាណមួយខ្នងស្ថិតក្នុងប្រទេ ស ថៃ ដែលមានអាយុកាលប្រហែល ១១០ឆ្នាំ ធ្លាប់ត្រូវបានមនុស្សម្នារជាច្រើននិយាយតៗគ្នាថា បានជួបនូវរឿងចម្លែកៗនៅក្នុងផ្ទះនេះ ដូចជាពេលខ្លះឮសំឡេងមនុស្សស្រែក និងស្រមោលមនុស្សដើរក្នុងផ្ទះជាដើម ។

ទាក់ទងជាមួយព័ត៌មានចចាមអារ៉ាមខាងលើនេះ សារព័ត៌មានក្នុងស្រុកមួយបានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយបុរសម្នាក់ដែលជាអ្នកយាមផ្ទះមួយខ្នងនេះ ហើយបុរសនោះបានបញ្ជាក់ថា ផ្ទះមួយខ្នងនេះមានអាយុខ្ទង់ ១១០ឆ្នាំ និងធ្លាប់ជាទីកន្លែងរបស់ព្រះចៅចុលចមក្លាទី៥ យាងមកក្រសាលទៀតផង ។

ផ្ទះនេះសាងសង់តាមលំនាំរចនាបទបែបអ៉ឺរ៉ុប បញ្ចូលគ្នាជាមួយក្បាច់បុរាណថៃ សសរធ្វើអំពីឈើម៉ៃសាក់មាស ចំណែកក្បឿងនាំចូលពីប្រ ទេសអ៊ីតាលីសុទ្ធ ។

ចំពោះព័ត៌មានចរចាមអារ៉ាមដែលថា ផ្ទះនេះមានខ្មោចវាដូចជាមិនពិតឡើយ ព្រោះគាត់ (អ្នកយាមផ្ទះ) នៅ យា មផ្ទះនេះដល់ៗយប់ជ្រៅ មិនធ្លាប់ជួបហេតុការណ៍ចម្លែកអ្វីឡើយ ហើយណាមួយធ្លាប់មានសិស្សសាលាចុះមកសិក្សាស្រាវជ្រាវ ក៏មិនធ្លាប់ជួបរឿងអ្វីដែរ ។

Leave a Reply