ថៅកែតែគុជ An Chaលើកឡើងថា រៀបការតូចឬធំវាមិនសំខាន់ សំខាន់ពួកយើងមានសុភមង្គលគ្រប់គ្រាន់ហើយ

លោក​ ​សុខ​ ​ចំរើន​ ​និង ​អ្នកស្រី​ ​ដូ​ ​វី​វី​ ​ជាគូ​ស្នេហ៍​មួយគូ​បាន​កាន់ដៃគ្នា​បើក​អាជីវកម្ម​ជា​ប្រភេទ​ភេសជ្ជៈ​ក្រោម​ស្លាកយីហោ​ ​An​ ​Cha​ ​Taiwan​ ​Milk​ ​Tea​ ​ដែ​លកំពុង​តែ​មានការ​គាំទ្រ​ខ្លាំង​ចំពោះ​រសជាតិ​ ​និង​ ​ការ​វេច​ខ្ចប់​ ​រហូត​បន្ត​បើក​សាខា​ ​៧​ ​កន្លែងនៅ​រាជធានី​ភ្នំពេញ​ ​ពេលនេះ​បាន​ដឹកដៃ​គ្នា​រៀបការ​ទៅតាម​ប្រពៃណី​ខ្មែរ​ហើយ​យ៉ាង​សាមញ្ញ​បំផុត​ ​។​​

តាយ​រយៈ​គណនី​ ​Do​ ​ViVi​ ​ជា​កូនក្រមុំ​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ស្ដែង​ឱ្យ​ឃើញ​ពី​ពិធី​រៀបការ​មួយ​យ៉ាង​សាមញ្ញ​បំផុត​ ​មិន​មាន​ភ្ញៀវ​គ្រឹកគ្រាក់​ ​មិន​មាន​តុ​រាប់​រយ​ ​មិន​មានមុខ​ម្ហូប​ច្រើន​ ​មិន​មាន​គ្រឿងស្រវឹង​ ​ពោល​គ្រាន់តែ​រៀបចំ​សែនព្រេន​នៅក្នុង​ផ្ទះ​ ​ក្រាបសំពះ​ផ្ទឹម​ជាមួយនឹង​ផ្កាស្លា​ ​និង​ ​មាន​ចាស់ទុំ​សងខាង​ដឹងឮ​តែប៉ុណ្ណោះ​ ​។​

​នេះ​ទុក​ថា​ជា​រូបភាព​ដ៏​កម្រ​ឃើញ​បំផុត​នៅក្នុង​សង្គម​ខ្មែរ​ ​ដោយ​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ហូរហៀរ​ ​មិន​រៀបចំ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ធំដុំ​ហឹ​ក​ហាក់​ ​ដូច​អ្នកមាន​ទូទៅ​ ​។​

​អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​សរសើរ​នោះ​ ​លោក​ ​សុខ​ ​ចំរើន​ ​ជា​ស្វាមី​អ្នកស្រី​ ​ដូ​ ​វី​វី​ ​ថែមទាំង​បា​នរ​សេរ​សារ​មួយ​ឃ្លា​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ថា​ ​​​រៀបការ​តូច​ ​ឬ​ ​ធំ​វា​មិន​សំខាន់​ឡើយ​ ​សំខាន់​ពួក​យើង​ ​មាន​សុភមង្គល​គឺ​គ្រប់គ្រាន់​ហើយ​​ ​។​ ​ ចុះ​ចំណែក​ប្រិយមិត្ត​វិញ​យល់​យ៉ាងណា​ដែរ​ ​?​

Leave a Reply