កក្រើកទៀតហើយ! បន្ទាប់ពីមានអ្នករិះគន់រូបសម្រស់ ចាន់ឡា ប្រែប្រួលនោះស្រាប់តែបុរសម្នាក់ចេញមុខវៃតបតឡើងចាស់ដៃថា

បន្ទាប់​ពី​ស្ងប់ស្ងាត់​ក្នុង​វិថី​សិល្បៈ​មួយ​រយៈ​ពេល​រួច​មក​ ស្រាប់​តែកាលពីពេលថ្មីៗនេះ​ មាន​មតិ​​រិះគន់​ពី​ប្រិយមិត្ត​មួយ​ចំនួន​តូចនៅ​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុកតាម​រយៈ​ការ​ខមិន​​ទៅ​លេី​រូប​សម្រស់​របស់​ប្អូន​ស្រី​ ចាន់​ឡា​ ជាមួយ​នឹង​បុរស​ម្នាក់​ ដែលបាន​ប្រើប្រាស់​នូវ​ពាក្យ​ពេចន៍​មិនគួរ​គម្បី​ និង​​មិនសមរម្យជាច្រេីន​ ។

កាលពី​មួយ​រយៈពេល​មុន​នេះ​ ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំង​មូល​ ហាក់​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ប្អូនស្រី​ លៀង​ ចាន់​ឡា​ អតីត​បេក្ខនារី​ក្នុង​កម្មវិធី​ X Factor Cambodia​ បេីទោះជា​មិន​ទទួល​បាន​នូវ​ជ័យ​លាភី​ក្នុង​កម្មវិធី​នេះយ៉ាងណាក្តី​ ប៉ុន្តែ​ប្អូន​ស្រី​ត្រូវ​បាន​បណ្តា​ក្រុម​ហ៊ុន​ជាច្រើន​បាន​ផ្តល់​ឱកាស​ឡេីង​សម្តែង​ច្រៀង​តាម​ឆាក​ប្រគំ​តន្ត្រី​នានា​ និង​ថតនៅតាម​សម្អាងការ​ផ្សេង​ៗផងដែរ។ជាមួយ​គ្នា​នេះ​

បុរស​ម្នាក់​ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​ Ly Marady ក៏ បា ន​ចេញមុខធ្វេីការ​ឆ្លេីយតបទៅកាន់​អ្នក​រិះគន់​ទាំងនោះ​វិញ ដោយ​មាន​អត្ថន័យ​រៀប​រាប់​ដូច​តទៅ​៖«ទោះបីជាគ្នាមុខដូចគោ​ ដូចសេះ​ដូចទា​ ដូចឆ្កែ​ ដូចឆ្មា ក៏គេមិនបានទៅលួចប្លន់ សម្លា​ ប់​ឪពុកម្តាយនិងដុតផ្ទះអ្នកឯងដែរ បើមិនចូលចិត្តអូសរំលងឬប្លុកចោលទៅ

បើគេដៀលម៉ាក់ងាយ ប្រដូចមុខអ្នកទៅហ្នឹងសត្វធាតុ តើអ្នកមានអារម្មណ៍យ៉ាងម៉េច?ដៀលគេ ទាំងគេចេះរកលុយដោយខ្លួនឯង​ ទាំងខ្លួនឯងនៅលាដៃសុំលុយម៉ែឪ ឲ្យចេះខ្មាស់គេផង។

ធ្វើជាមនុស្សសូមឲ្យមានក្រមសីលធម៌ក្នុងខ្លួន។ បើអ្នកខ្លះវិញ ថាគេមុខដូចក្របី​ ដូចសេះ ទាំងមិនឆ្លុះកញ្ចក់មើលមុខខ្លួនឯងផង។​ អ្នកខមិនដៀលគេហ្នឹងហើយ សមជាសត្វធាតុ ព្រោះគ្មានក្រសីលធម៌ជាមនុស្ស»។

Leave a Reply