ក្តៅៗ!! លោក​សាន ប៊ុនធឿន ចេញវីដេអូឆ្លើយតប​នឹង​លោក​ផែង វណ្ណ ក្រោយ​ដៀមដាម​ខ្លួនថា…(មានវីដេអូ)

ភ្នំពេញ​ ៖​ លោក​សាន​ប៊ុនធឿន ចាងហ្វាង​សារព័ត៌មាន​សំឡេង​ស្នេហា​ជាតិ បាន​ធ្វើការ​ឆ្លើយតប​ទៅ​នឹង​លោក​ផែង វណ្ណៈ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីឈ្មោះ​ម្នាក់ ក្រោយពី​លោក​ផែង វណ្ណៈ បាន​និយាយ​ដៀមដាម​ខ្លួន រឿង​ត្រូវ​ព្រះ​ភិក្ខុសង្ឃ​មួយ​អង្គ​តែងតាំង​លោក​ជាទី​ប្រឹក្សា​ផ្ទាល់​នោះ។

លោក​សាន ប៊ុនធឿន បាន​ធ្វើការ​ឡាយ​វីដេអូ​នៅ​មុន​នេះ​បន្តិច ដើម្បី​ជា​ការ​ឆ្លើយតប ដោយ​និយាយ​ថា លោក​ផែង វណ្ណៈ ប្រហែលជា​មិនបាន​មើល​លិខិត​តែងតាំង​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ ដោយ​លោក​ថា មន្ទីរពេទ្យ​ព្រះសង្ឃ​ថ្មី​នេះ ជា​មន្ទីរពេទ្យ​លក្ខណៈ​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល មិនមែន​មន្ទីរពេទ្យ​រដ្ឋ មន្ទីរពេទ្យ​តំណាង​ឲ្យ​ព្រះសង្ឃ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ។ លោក​ថា ជា​លក្ខណៈ​អង្គការ​មិន​បាច់ចាំ​សុំ​ក្រសួង​ធម្មការ​ទេ ហើយ​ព្រះ​ភិក្ខុ​បណ្ឌិត​ហេង គង់ ជា​ប្រធាន​មន្ទីរពេទ្យ ជា​លក្ខណៈ​អង្គការ មិនមែនជា​ប្រធាន​មន្ទីរពេទ្យ​រដ្ឋ​នោះ​ទេ។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២០​នេះ លោក​សាន ប៊ុនធឿន បាន​ធ្វើការ​បង្ហោះ​លិខិត​តែងតាំង ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​សន្លឹក​ដោយ​សរសេរ​ថា «​លោក សាន្ត ប៊ុនធឿន ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ផ្ទាល់ ព្រះ​ភិក្ខុ​បណ្ឌិត ហេង គង់ ប្រធាន​មន្ទីរពេទ្យ​ព្រះសង្ឃ​ថ្មី»។

ក្រោយពី​បង្ហោះ​បែបនេះ លោក ផែង វណ្ណៈ បាន​ធ្វើ​ការ​និយាយ​ដៀមដាម​លោក​ថា «​អាត្មាភាព ព្រះ​ភិក្ខុ​តារា​ហ្វេ​ស​ប៊ុ​ក ផែង វណ្ណៈ ត្រូវការ​ទីប្រឹក្សា ច្រើន​រូប បើ​ញាតិ​ញោម​ឬ​ពុទ្ធបរិស័ទ​ណា​ចង់​ធ្វើ ទីប្រឹក្សា អាត្មា សូម​ដាក់​ប្រវត្តិរូប​មក ជាពិសេស​អ្នកប្រមឹក ត្រូវ​បានផ្ដល់​អាទិភាព​»​។ ក្រោយមកទៀត លោក​បាន​បង្ហោះ​សារ​មួយទៀត​ក្នុងន័យ​ស្ថាបនា ដោយ​សរសេរថា «​ព្រះ​ភិក្ខុ​គ្មាន​សិទ្ធិ​តែងតាំង​ទីប្រឹក្សា​ទេ បើ​ជ្រុល​ហើយ​សូម​និរាករណ៍​ចោល​វិញ​ទៅ​កុំអោយ​មហាជន​រិះគន់​ច្រើន​»​។​

លុះ​នៅ​យប់​ថ្ងៃទី​១៧ ខែមេសា នេះ​លោក​បានធ្វើការ​ឡាយ​ជុំវិញ​រឿងនេះ​ផងដែរ ដោយសារ​សេរ​ចំណងជើង​ថា «​ព្រះ​ភិក្ខុ​បណ្ឌិត ហេង គង់ ប្រធាន​មន្ទីរពេទ្យ​ព្រះសង្ឃ នៃ ព្រះរាជាណាចក្រ​កម្ពុជា តែងតាំង លោក​វរសេនីយ៍ សាន ប៊ុនធឿន នាយទាហានជាន់ខ្ពស់​ក្រសួងការពារជាតិ ជា ទីប្រឹក្សា​ផ្ទាល់ ព្រះអង្គ​»​។​

នៅ​ក្នុង​វីដេអូ​នោះ​ លោក​ពន្យល់​ថា លោក​សាន ប៊ុនធឿន សព្វ​ថ្ងៃជា នាយ​ទាហាន​ជាន់ខ្ពស់​ក្រសួងការពារជាតិ ​​ហើយ​នៅ​ក្នុង​លក្ខន្តិកៈ​​របស់​ក្រសួង​ការពារ​ជាតិ មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​​​របស់​ខ្លួន ​​ទៅ​ធ្វើ​កាសែត​នោះ​ទេ​ នេះ​ជា​ចំណុច​ខ្វះខាត​មួយ។ ចំណុច​ខ្វះខាត​មួយ​ទៀត ​​ព្រះសង្ឃ​តែងតាំង​ទាហាន​ទៅ​ធ្វើ​ទីប្រឹក្សា​រឹត​តែ​ខុស​មួយ​ទៀត ​ដោយ​លោក​ថា ព្រះ​ភិក្ខុ​បណ្ឌិត​ ហេង គង់​ គ្មាន​សិទ្ធិ​តែងតាំង​ទីប្រឹក្សា​ផ្ទាល់​នោះ​ទេ បើ​តែងតាំង​ជាទី​ប្រឹក្សា​មន្ទីរពេទ្យ​នោះ​អាច​បាន៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply