ដំណឹងរីករាយទៀតហើយព្រឹកនេះ! ថ្ងៃនេះព្យាបាលជាសះស្បើយ០៥នាក់ និងមិនមានករណីឆ្លងថ្មីនោះទេ នៅសល់អ្នកជំងឺតែ១៩នាក់ទៀតទេ

នៅថ្ងៃនេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងស្តីពី ករណីអ្នកជំងឺកូវីដ១៩ចំនួន៥នាក់ទៀតហើយបានជាសះស្បើយ

ពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ។ ករណីសះស្បើយថ្មីចំនួន៥នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៣នាក់

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១៩នាក់ នៃអ្នកឆ្លងសរុប១២២នាក់។

ចំពោះករណីអ្នកជាសះស្បើយចំនួន៥នាក់រួមមាន៖ ជនបរទេស៣នាក់ ដែលជាភ្ញៀវមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម

ក្នុងនោះជនជាតិអាមេរិកាំង២នាក់ និងអង់គ្លេសម្នាក់។ បុរសជនជាតិកាណាដាម្នាក់ អាយុ៤៩ឆ្នាំ បម្រើការងារនៅសាលាអន្តរជាតិមួយ នៅកោះពេជ្រ ស្នាក់នៅបុរីកោះពេជ្រ។

បុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលមានទីលំនៅភូមិពោធិ៍២ ឃុំគារ ស្រុមមោងប្ញស្សី ខេត្តបាត់ដំបង ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពិនិត្យអវិជ្ជនៃជំងឺកូវីដ១៩ មានចំនួន២ដង។

Leave a Reply