មិនធម្មតាក្រោយស្ងប់វីរុសកូវីដ១៩ ឌួង ហ្សូរីដា មានគម្រោងបើកហាងពេជ្រមួយទៀត….

មិនមែនជារឿងលេងសើចទេចុងក្រោយនេះ ឌួង ហ្សូរីដា ហាក់មិនខ្វល់ខ្វាយក្នុងការសន្សំ ប្រាក់កាក់ល្អិតតាមរយៈការងារសិល្បៈដូចមុនឡើយ ពោលគឹនាងហក់មកចាប់អាជីពជំនួញ គឺការលក់ផលិតផលរក្សាសម្រស់នានាឃើញ ថាកាក់កបគួរសម ។


ប៉ុន្តែថ្មីៗនេះ ឌួង ហ្សូរីដា បានបង្ហើបថាក្រោយស្ងាត់វីរុសកូវីដ១៩ នាងមានបំណងបើកហាងលក់គ្រឿងអលង្ការមួយ បន្ថែមទៀត ។ ដោយក្នុងនោះពិធីការិនី ឌួង ហ្សូរីដា បានបង្ហោះសារថា ការបង្ហើបរបស់ ឌួង ហ្សូរីដា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ ព្រោះការបើកហាងលក់គ្រឿងអលង្ការពេជ្រចំណាយដើម ទុនមិនតិចទេ ។


ក្នុងនោះក៏មានមហាជនមួយចំនួនបានក៏បានគាំទ្រ និងលើកទឹកចិត្តដល់ ឌួង ហ្សូរីដា ផងដែរ ។ឌួង ហ្សូរីដា បានកាត់បន្ថយការងារសម្តែង និងពិធីការិនីដោយងាកមកចាប់អាជីពជំនួញដែល ពេលនេះនាងកំពុងដំណើរការរលូនគួរសម។


នាងត្រូវបានគេចាត់ទុកជាតារាសិល្បៈដែល មានជីវិតការងារជោគជ័យមិនចាញ់ពិធីការិនី គង់ សុជាតិ និង យុគ ចិន្តា ឡើយ ។អ្វីដែលចាប់អារម្មណ៍បើទោះមានវ័យច្រើនបន្តិចក្តីតែ ឌួង ហ្សូរីដា ហាក់មិនខ្វល់ខ្វាយក្នុងការ រៀបការមានកូន ចៅដូចមិត្តរួមអាជីពនោះទេ ៕

Leave a Reply