ច្រើនតែអាយុទេ! តែកុំមើលរូបរាង ទេព រិនដារ៉ូ នៅតែសង្ហា សាច់ដុំៗក្មេងៗអែបគៀន

ភ្នំពេញ៖ បើរំឭកដល់ឈ្មោះ កំពូលតារាសម្ដែងជើងចាស់ ទេព រិនដារ៉ូ ប្រិយមិត្តពិតជាស្គាល់ច្បាស់រួចមកហើយ តាមរយៈសមិទ្ធិផលការងាររបស់តារាប្រុសរូបនេះ ជាច្រើនឆ្នាំកន្លងមក ដែលទទួលបានប្រជាប្រិយភាពខ្លាំង ទាំងទេពកោសល្យការសម្ដែង និង រូបសម្បត្តិដ៏ស្រស់សង្ហារបស់លោកផងដែរជាមួយគ្នានេះដែរ

មកទល់នឹងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា លោកនៅតែទទួលបាន ការគាំទ្រពីសំណាក់ហ្វេនៗមិនថាចាស់ មិនថាក្មេង ច្រើនដូចពីមុនដដែល បើទោះបីជាពេលឥឡូវ លោកហាក់មានវ័យកាន់តែជ្រេ ទៅហើយក្ដី ប៉ុន្តែសន្ទុះនៃការគាំទ្រ គឺនៅតែមិនស្រុតចុះនោះឡើយដោយឡែក បើក្រឡេកទៅមើល មុខមាត់ រូបរាង

របស់កម្លោះចាស់សាច់ចាំរូបនេះវិញ យើងក៏ឃើញថា នៅតែមានសាច់ឈាមស្រស់ថ្លា សាច់គ្មានស្នាមជ្រីវជ្រួញសោះឡើយ ពោល គឺនៅមានសាច់ដុំរឹងមាំ ស្អាតដដែល បើប្រៀបទៅនឹងក្មេងៗកម្លោះៗ ស្រករក្រោយ អាចនឹងក្មេងសុំខ្មាសក៏ថាបាន បើយោងតាមរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់លោកផ្ទាល់

ដែលបង្ហាញអំពី រូបភាពហាត់ប្រាណបញ្ចេញសាច់យ៉ាងស៊ិចស៊ីទៀតផងយ៉ាងនេះហើយ ទើបធ្វើឲ្យ នៅតែមានមហាជន ពិសេសហ្វេនៗ កាន់តែស្រលាញ់ចូលចិត្តរូបលោក និងកោតសរសើរ អំពីរូបសម្រស់ និងទេពកោសល្យរបស់លោក ជាច្រើនមិនដាច់ពីមាត់ផងដែរ។

Leave a Reply