អតីតតារាចម្រៀងលោក មួន ម៉ារ៉ា នៅតែសង្ហា និង ក្មេងដដែលទោះបីវ័យចូលខ្ទង់៤០ទៅហើយ

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយតារាចម្រៀង លោក មួន ម៉ារ៉ា ដែលជាម្ចាស់បទ «កាដូគ្មានន័យ មានឈ្មោះបោះសម្លេង កាលពីជាងដប់ឆ្នាំមុនកក្រើកស្រុកខ្មែ តែពេលនេះលោកមិនបានបន្តអាជីពចម្រៀងទៀតនោះទេ ។

ដោយឡែក លោកមានវ័យដល់ទៅ ៤៣ ឆ្នាំតែរូបរាងនិងមុខ មាត់របស់លោកនៅតែក្មេងនិងសង្ហានៅឡើយធ្វើអោយមហាជនជាច្រើនសរសើរគ្រប់ៗគ្នា។គួរបញ្ជាក់ផងដែរថា លោក មួន ម៉ារ៉ា បើទោះបីមិនបានបន្តអាជីពជាតារាចម្រៀងដូចមុនតែនៅតែមិនឆ្ងាយពីសិល្បៈដោយលោក ងាក មកនិពន្ធបទចម្រៀងវិញម្តងសម្រាប់ប្អូនៗជំនាន់ក្រោយ។

យ៉ាងណាមិញ លោកកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយានិង កូនប្រុសស្រីចំនួនពីររូបយ៉ាងមានសុភមង្គល។ឆ្នាំនេះលោក មួន ម៉ារ៉ា មានវ័យ ៤៣ ឆ្នាំហើយ តែសម្រស់របស់លោកហាក់មិនប្រែប្រួលប៉ុន្មានឡើយ។ មហាជនដែលធ្លាប់ស្រឡាញ់និង ចូលចិត្តបទចម្រៀងរបស់លោកកន្លងមកស្ទើរមិនជឿថាលោកមានវ័យច្រើន បែបនេះឡើយ ។

ក្នុងនោះដែរ កាលពីឆ្នាំ ២០១៨ កន្លងទៅ មួន ម៉ារ៉ា ក៏បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា«លើកទូរសព្ទ័» តែហាក់មិនសូវទទួលបានការគាំទ្រប៉ុន្មានឡើយ៕ ដោយឡែក គេចាំបានថាលោក មួន ម៉ារ៉ា ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងកាលពីដប់ឆ្នាំមុន ដែលបទល្បីៗរបស់លោកមានដូចជា «អូនទៅភ្នំពេញ» « កាដូឥតន័យ» ជាដើម ។ប្រភព៖ហ្វេសប៊ុក

Leave a Reply