ក្រសួងសុខាភិបាលស្នើឱ្យដាក់កម្មករ និយោជិត ដែលត្រឡប់មកពីចូលឆ្នាំវិញ ឪ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន មុនឱ្យពួកគេចូលធ្វើការវិញ…

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានស្នើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរោងចក្រ.សហគ្រាសនិងក្រុមហ៊ុននានាដាក់កម្មករ និយោជិត ដែលទៅស្រុកលេងចូលឆ្នាំរយៈពេល១៤ថ្ងៃមុនឱ្យពួកគេចូលធ្វើការវិញ ដើម្បីបង្ការការចម្លងជំ.ងឺកូវីដ១៩។

ក្នុងលិខិតលោកម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី១៥ខែមេសាឆ្នាំ២០២០នេះ ផ្ញើជូនរដ្ឋមន្រ្តីក្រសួងការងារបានគូសបញ្ជាក់ថា កម្មករ និយោជិត ដែលត្រឡប់មកពីចូលឆ្នាំវិញ ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែកជាចាំបាច់ហើយត្រូវតាមដានសុខភាពជាប្រចាំ។

លោកម៉ម ប៊ុនហេងបានគូសបញ្ជាក់ថាវិធានការនេះធ្វើឡើង ដើម្បីកុំឱ្យមានការចម្លងរាតត្បាតជំ.ងឺកូវីដ១៩ចូលក្នុងសហគមន៍។ ជាពិសេសការធ្វើដំណើរចល័ត​របស់បុគ្គលពីកន្លែងមួយទៅកន្លែងមួយដែលមិនបានគោរពតាមបទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលមានការ​សម្រុក​ចេញទៅស្រុកកំណើត។

យោងតាមក្រសួងការងារបានឱ្យដឹងថា ក្នុងកំលុងពេលបុណ្យចូលឆ្នាំនេះ កម្មករ និយោជិត នៅក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប​ជាដើមទូទាំងប្រទេសរហូតដល់ទៅ៩៥ភាគរយ បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលនៅធ្វើការងារជាធម្មតាមិនមានឈប់សម្រាកនោះទេ។

តែបើទោះបីជាយ៉ាងណាកម្មករក្នុងវិស័យសំណង់និងវិស័យដទៃទៀត ពួកគេបានសម្រុកទៅស្រុកកំណើតមិនបាននៅបម្រើការងារនោះ​ឡើយក្នុងកំលុងពេលចូលឆ្នាំនេះ៕

Leave a Reply