រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមខៀវ កាញារីទ្ធ ពន្យល់ពីពាក្យ«បើអ្នករត់ម៉ូតូក្ស័យធន លក់ម៉ូតូចាយសិនទៅ ទុកសង្ហារធ្វើអីទៀត»

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមេសានេះ​តាមរយៈគណនេយ្យហ្វេសបុកផ្លូវការរបស់លោក បានពន្យល់អំពីពាក្យថា “បើអ្នករត់ម៉ូតូក្ស័យធន លក់ម៉ូតូចាយសិនទៅ ទុកសង្ហារធ្វើអីទៀត” ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖

ឃើញអ្នកបង្ហោះពាក្យថា «បើអ្នករត់ម៉ូតូក្ស័យធន លក់ម៉ូតូចាយសិនទៅ ទុកសង្ហារធ្វើអីទៀត» ដោយសំអាងថាជាពាក្យរបស់សម្តេចតេជោ ។ តាមពិត​ អ្នកស្រង់សំដីមួយឃ្លានេះមកផ្សាយ គឺ​ ឬមួយមិនទាន់ចេះសរសេរអត្ថបទ ឬ មួយមានគំនិតអាក្រក់ ។

ព្រោះគេនាំគ្នា កាត់សំដីដើម សំដីកន្ទុយ ដកតែមួយឃ្លាពីបរិបទទាំងមូលដែលជជែកគ្នា ។​ សំដីមួយឃ្លានេះ គឺនិយាយពីលក្ខខណ្ឌដែលរដ្ឋអាចជួយអ្នកស្ថិតក្នុងភាពក្រីក្រ តាមប្រព័ន្ធសំណាញ់សន្តិសុខសង្គម ដែលរដ្ឋមានគោលការណ៍ជួយអ្នកក្រីក្រមួយចំនួន ។​

តែក្នុងនិយមន័យ «ក្រីក្រ»ដែលបានកំណត់ក្នុងការងារជំរឿនកន្លងមក មានម៉ូតូ មិនអាចរាប់បញ្ចូលក្នុងស្ថានភាព«ក្រីក្រ»បានទេ ។​

នេះជាអត្ថន័យដែលសម្តេចចង់បញ្ជាក់ ក្នុងពេលដែលលោកក៏បានលើកឡើងអោយបង្វែរមុខរបរក្នុងស្ថានភាពកូវីដ១៩ ដោយមិនត្រូវទាមទារអោយរដ្ឋ «ត្រូវតែ» រ៉ាប់រងគ្រប់បែបយ៉ាងនោះឡើយ ។

Leave a Reply