ចាប់ពីថ្ងៃនេះ តម្លៃប្រេងសាំងទូទាំងប្រទេសកម្ពុជា កាន់តែចុះថោកថែមទៀត ត្រឹម ២ ពាន់ស្ដើង ក្នុង ១លីត្រ

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាចំនួន ៤សេនដុល្លារក្នុង ១លីត្រ ។ ដូច្នេះតម្លៃលក់រាយចាប់ពីថ្ងៃទី ១៦ មេសា រហូតដល់ថ្ងៃទី ៣០ មេសា ២០២០ នេះសម្រាប់ប្រេងសាំងធម្មតាក្នុង ១លីត្រ តម្លៃ ២ ២៥០រៀល និងប្រេងម៉ាស៊ូតតម្លៃ ២ ៣០០រៀល ៕


លោក ឃឹម ហ្វីណង់ រំឭកកាល ៥ ឆ្នាំមុន លោក និងក្រុមការងារយុវជនខេត្តសៀមរាប ខិតខំធ្វើការទល់ភ្លឺ រហូតនាំយកមោទកភាពថ្មីមួយជូនជាតិ

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានរំឭកអតីតកាល កាលពី ៥ ឆ្នាំមុន ពោលគឺនៅថ្ងៃទី ១៥ មេសា ឆ្នាំ ២០១៥ សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកមោទកភាពថ្មីមួយជូនដល់ជាតិ តាមរយៈការបំបែកឯតគ្គទកម្មពិភពលោក «Guinness World Records» លើការរាំចង្វាក់ម៉ាឌីហ៊្សុន ចំនួន ២០១៥ នាក់ ដែលលោកគឺជាយុវជនម្នាក់ក្នុងចំណោមនោះ ។

ភ្ជាប់ជាមួយរូបភាពមួយសន្លឹក លោកអភិបាលស្រុកវ័យក្មេងខាងលើបាន បានសរសេររៀបរាប់នៅលើបណ្ដាញសង្គមថា «ម៉ោង៣ទៀបភ្លឺ នៅមុខទីលានជល់ដំរី នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥៖ ៥ឆ្នាំគត់ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកមោទនកភាពថ្មីមួយជូនដល់ជាតិ តាមរយៈការបំបែកឯតគ្គទកម្មពិភពលោក Guinness World Records លើការរាំចង្វាក់ម៉ាឌីហ៊្សុនចំនួន២០១៥នាក់ ។

ស្ទីកគ័រពណ៌លឿងលើដងខ្លួនខ្ញុំនេះ គឺជាគំនូសដៅមួយ ក្នុងចំណោមគំនូសដៅទាំង២០១៥ ដែលក្រុមការងារយុវជនខេត្តសៀមរាប ខិតខំប្រឹងប្រែងបិទមួយយប់ទល់ភ្លឺ ដើម្បីអោយទាន់ការរាំបំបែកឯកគ្គទកម្មនៅក្នុងព្រឹកនោះ» ។

ក្រោយបានអានសំណេររបស់លោកអភិបាកស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ មហាជននាំគ្នាកោតសរសើរពីស្មារតីទទួលខុសត្រូវក្នុងកិច្ចការងាររបស់លោកយ៉ាងខ្លាំង ៕

Leave a Reply