មានតែពាក្យថាអរគុណ! នេះហើយសកម្មភាពក្រុមគ្រូពេទ្យជួរមុខកម្ពុជា ដូរឯកសណ្ឋាន ពិតជាមិនងាយស្រួលឡើយ…

ក្រុមគ្រូពេទ្យគឺជាទ័ពជួរមុខរបស់កម្ពុជា ដើម្បីប្រយុទ្ធជាមួយនឹងសង្គ្រាមកូវីដ ១៩ ។ ក្រុមគ្រូពេទ្យគឺជាអ្នកដែលមានការលះបង់ខ្ពស់បំផុត ដែលយកខ្លួនទៅកៀកជាមួយនឹងមេរោគដ៏កាចសាហាវ ខណៈគ្រប់គ្នាមានការខ្លាចរអា ប៉ុន្តែនេះជាភារកិច្ចដើម្បីអាយុជីវិតមនុស្សរាប់លាននាក់ ។

ដោយសារវីរុសកូវីដ ១៩ អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សយ៉ាងឆាប់រហ័ស ទើបក្រុមគ្រូពេទ្យត្រូវពាក់ឯកសណ្ឋានការពារប្រៀបដូចជាអាវក្រោះការពារខ្លួន ពេលកងទ័ពចេញទៅច្បាំងដូច្នោះដែរ ។ ការប្រើប្រាស់ឯកសណ្ឋានច្រើនជាន់ ច្រើនត្រួតនេះ ពិតជាមិនងាយស្រួលឡើយ ។ ក្រុមគ្រូពេទ្យនីមួយៗ ត្រូវស្លៀកឯកសណ្ឋាននេះរហូតដល់មានការផ្លាស់ប្ដូរវេនថ្មី ។

ជាក់ស្ដែងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបង្ហាញពីសកម្មភាពក្រុមគ្រូពេទ្យជួរមុខផ្លាស់ប្ដូរសំលៀកបំពាក់ ដើម្បីចូលបំពេញការងារព្យាបាលអ្នកជំងឺកូវីដ ១៩ ពិតជាមិនងាយស្រួលឡើយ ។ ចង់ដឹងថាមុនចូលបំពេញការងារតើក្រុមគ្រូពេទ្យធ្វើអ្វីខ្លះ ?

Leave a Reply