ថ្ងៃចូលឆ្នាំ គ្រប់គ្នាសប្បាយរីករាយ! បែរជា ហង្ស សម្បើមសក្ដ័ ជួបទុក្ខធំ ម្តាយទទួលមរណភាព មុននេះ

ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែងប្រុសរូបសង្ហា លោក ហង្ស សម្បើមសក្ដ័ ជាតារាប្រុសដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ហើយរូបលោកក៏បានឈានជើងចូលវិស័យសិល្បៈមកជាច្រើនឆ្នាំផងដែរ។ជាមួយគ្នានេះដែរ ហង្ស សម្បើមសក្ដ័ មិនត្រឹមតែជាតារាដែលមានប្រជាប្រិយភាពប៉ុណ្ណោះទេ លោកក៏មានទាំងរូបសម្បតិស្រស់សង្ហា ទាំងមុខមាត់ក៏ស្អាត

ដែលលោកបានបង្ហាញស្នាដៃជាច្រើន មិនថាសម្ដែងខ្សែភាពយន្ត ឬ ថតបទចម្រៀងផ្សេង សុទ្ធតែទទួលការគាំទ្រច្រើនពីមហាជន។ជាក់ស្ដែង មុននេះបន្តិចម្ដាយរបស់តារាប្រុសរូបនេះ បានទទួលមរណភាព ដែលមានប្អូនស្រិរបស់លោកបានបង្ហោះភាពសោកសៅ

ពេលត្រូវបាត់បង់ម្ដាយទៅរហូតហើយ ក្នុងនោះដែរ​ក៏មានសិល្បៈការិនីយើងប៉ុន្មានដួងផងដែរ បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply