ហេតុតែកូនតារាល្បី! កាន់តែធំបន្តិច កូនប្រុសឱក សុគន្ធកញ្ញា កាន់តែមានហាងឆេង

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឱក សុគន្ធកញ្ញា នៅតែបានឈរនៅលើលំដាប់តារាស្រីកំពូល ទោះបីជាបច្ចុប្បន្ននេះនាងមានកូន និងគ្រួសាររួចមកហើយយ៉ាងណាក្តី​រីឯជីវិតគ្រួសារកាន់តែមានក្តីសុខខ្លាំងឡើង។

យ៉ាងណាមិញ មកទល់នឹងពេលនេះទើបតែ៥ខែប៉ុណ្ណោះ​ ដែលជាវ័យកូនប្រុសរបស់នាង មើលទៅមុខមាត់ពិតជាស្អាតនិងគួរឲ្យស្រលាញ់តែម្តង។ អ្វីដែលកាន់តែពិសេសនោះគឺ កើតមិនទាន់បានប៉ុន្មានខែផង ពេលនេះកូននាងស្រាប់តែទទួលបានការងារថ្មី ជាBrand Ambassador ម្នាក់ ទាំងនេះបើយោងតាមការបង្ហោះរបស់អ្នកម្តាយសម័យថ្មីរូបនេះ។

ដោយក្នុងនោះនាងបានរៀបរាប់ថា៖ ម៉ាក់ៗរៀបចំខ្លួនឲ្យកូនទៅណាហ្នឹង បើចេញទៅណាមិនបានផង.. ចឹងមានតែរៀបចំខ្លួនគេងវិញហើយ…! ជម្រាបសួរ អ៊ុំ ពូ មីង បងៗ ថ្ងៃនេះ #Charlie brand ambassador…៕

ក្រោយពីបានឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងខ្លាំង ដែលមានកេរ្តិ៍ឈ្មោះល្បីតកូនតែម្តង សូម្បីតែកូនតូចប៉ុណ្ណឹង ក៏អាចរកលុយជូនម្តាយផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply