ក្តៅៗ!! ថៃ ប្រកាសជោគជ័យផលិតឧបករណ៍តេស្តកូវីដ១៩ និងគ្រោងផ្តល់ជូនសមាជិកអាស៊ាននីមួយៗ ១ ម៉ឺនឈុត

នៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០ លោក ប្រ៉ាយុត ចាន់អូចា នាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពីការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈវីដេអូ Conference ។

ក្នុងនោះដែរ លោកបានស្នើសុំគោលការណ៍ណែនាំសំខាន់ៗ អំពីអង្គប្រជុំ ក្នុងការបង្កើត « មូលនិធិអាស៊ានដើម្បីដោះស្រាយស្ថានភាពកូវីដ១៩ » ដោយបែងចែកមូលនិធិដែលមានស្រេច ពីមូលនិធិអភិវឌ្ឍន៍អាស៊ាន មូលនិធិសហប្រតិបត្តិការជាមួយចិន ជប៉ុន កូរ៉េខាងត្បូង និង អាស៊ានបូក ៣ ដើម្បីទិញឧបករណ៍តេស្ត ឧបករណ៍ការពារខ្លួន ឧបករណ៍វេជ្ជសាស្រ្តដែលនៅតែខ្វះសម្រាប់បុគ្គលិកពេទ្យ ដើម្បីគាំទ្រការស្រាវជ្រាវបង្កើតវ៉ាក់សាំង និង ថ្នាំព្យាបាលជំងឺនេះ ។

ជាមួយគ្នានេះ លោកបានប្រកាសដំណឹងល្អមួយផងដែរក្នុងកិច្ចប្រជុំខាងលើ ដោយប្រទេសថៃនឹងផ្តល់ជូននូវឧបករណ៍តេស្តប្រភេទ RT-PCR ដែលត្រូវបានផលិត ដោយជោគជ័យដោយប្រទេសថៃតាមរយៈកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល វិស័យឯកជន និង សាកលវិទ្យាល័យជំនាញ ហើយត្រូវបានធ្វើតេស្តយ៉ាងមានប្រសិទ្ធភាពតាមស្តង់ដារពិភពលោក ។ ជាមួយគ្នានោះលោកនាយករដ្ឋមន្រ្តីថៃក៏បានសន្យាថានឹងផ្តល់ជូនសម្រាប់ប្រទេសសមាជិកអាស៊ាននីមួយៗចំនួន ១ ម៉ឺនឈុតក្នុងមួយប្រទេសផងដែរ ៕

Leave a Reply