សមត្ថភាពសិល្បៈពេញខ្លួន! យក់ ដួងតារា លេងចាប៉ីដងវែង ច្រៀងឡើងពីរោះ ហ្វេនសរសើរព្រាត (មានវីដេអូ)

ភ្នំពេញ៖ តារាប្រុស លោក យក់ ដួងតារា ជាតារាចម្រៀងមួយរូប ដែលត្រូវបានមហាជនជាច្រើនស្គាល់ថា ជាតារាចម្រៀងដ៏មានសមត្ថភាព និងមានសំនៀងរដឺន ជាពិសេសលោកអាចច្រៀង ក្នុងបទចម្រៀងកន្រ្ទឹម បានយ៉ាងល្អ ដែលធ្វើឲ្យទស្សនិកជនជាច្រើន មានការពេញចិត្តលើរូបលោក ផងដែរ។

ម៉្យាងវិញទៀត មិនត្រឹមតែច្រៀងបទចម្រៀងកន្ទ្រឹម បានយ៉ាងល្អនោះទេ តារាប្រុសរូបនេះ ថែមទាំងមានសមត្ថភាព បកស្រាយចម្រៀងបែប យីកេ ល្ខោន ជាពិសេស លោកថែមទាំងមានសមត្ថភាព ក្នុងការលេងចាប៉ីដងវែង ដែលជាឧបករណ៍ភ្លេងខ្មែរ និងច្រៀងបានយ៉ាងពីរោះរណ្ដំ ទៀតផង។

ថ្មីៗនេះ លោក យក់ ដួងតារា ក៏បានបញ្ចេញសមត្ថភាព ក្នុងការលេងចាប៉ីដងវែង ព្រមទាំងច្រៀងជាមួយនឹងឧបករណ៍ភ្លេងមួយនេះ បានយ៉ាងពីរោះ ដែលធ្វើឲ្យបណ្ដា ទស្សនិកជន និងហ្វេនៗជាច្រើន ចូលមកសរសើរគ្រប់គ្នា ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ហ្វេនពេញចចិត្តយ៉ាងខ្លាំងចំពោះការបញ្ចេញសមត្ថភាពរបស់លោក​ ដែលមិនត្រឹមតែអាចច្រៀងធម្មតា ថែមទាំងមានសមត្ថភាពអាចលេងឧបករណ៍ភ្លេងខ្មែរបានយ៉ាងល្អបែបនេះ៕ ប្រភព៖ Long Chantha ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖


សូទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply