ហ៊ានប្រើទេ? កំពូលអ្នកច្នៃម៉ូត យកឆ្អឹមមនុស្សមកធ្វើកាបូបលាយជាមួយស្បែកក្រពើស្រស់ ដាក់លក់ក្នុងតំលៃកប់ក្តោងគឺចំនួន…..

ឥណ្ឌូនេសុី៖ កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ព្រោះការច្នៃម៉ូតរបស់បុរសម្នាក់នោះលោក Arnold Pultra ជាអ្នកច្នៃម៉ូត និងជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភក្នុងប្រទេសឥណ្ឌូនេសុី បានច្នៃកាបូបមួយពីឆ្អឹងខ្នងមនុស្ស និងស្បែកផ្នែកខាងក្រោមក្នុងមាត់ក្រ ពើ ហើយកំពុងដាក់លក់ក្នុងតម្លៃ៥,០០០ដុល្លារអាមេរិកលោក Arnold បានអះអាងថា កាបូបរបស់គាត់គឺមានប្រភពប្រកបដោយក្រមសីលធម៌ មកពីផ្នែកវេជ្ជសាស្រ្តនៅក្នុងប្រទេសកាណាដា។

ចំពោះសម្ភារដែលយកមកច្នៃជាកាបូប គឺត្រូវបានផលិតចេញពីស្បែកផ្នែកខាងក្រោមក្នុងមាត់ក្រពើទាំងស្រុង ដោយមានស្នាមក្រិនៗ និងគ្រឺមៗផងដែរ។ ហើយចំណែកឯឆ្អឹងខ្នងវិញ គឺជាឆ្នឹងខ្នងរបស់កូនក្មេង ដែលមានជំងឺពុកឆ្អឹង ដោយយកមកធ្វើជាដៃយួរ។

គួរឲ្យដឹងដែរថា លោក Arnold ធ្លាប់ចំណាយប្រាក់ចំនួន៣០,០ ០០ដុល្លារអាមេរិក ទៅលើអាវធំស្បែកក្រពើ ឆ្នូតកង់ហ្គូរូ ហើយកាលពីឆ្នាំ២០១៧កន្លងទៅនេះ គាត់ក៏ត្រូវបានគេដាក់រហស្សនាមឲ្យថា Tat ler ដែលជាអ្នកមានរថយន្ដលេចធ្លោច្រើនជាងគេនៅក្នុងប្រទេសឥណ្ឌូនេសុីផងដែរ៕ទន្ទឹមនឹងនេះ លោក Arnold បានបញ្ជាក់ទៀតថា ឆ្អឺងខ្នង គឺជាឆ្អឺងដែលត្រូវបានគេបរិច្ចាគទៅកាន់ខាងផ្នែកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ហើយអ្នកជំនាញក៏បានវិនិច្ឆ័យដែរថា វាពិតជាឆ្អឹងខ្នងរបស់មនុស្សពិតមែន។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។

Leave a Reply