ម្នាក់ហ្នឹងសោះ! ល្បីទេវតាឆ្នាំជូតមានសម្រស់ស្រស់ស្អាតយប់មិញនោះ តាមពិតជា….

ភ្នំពេញ៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ពិធីចូលឆ្នំាថ្មីប្រពៃណីជាតិយើង នៅក្នុងថ្ងៃទី ១៣ ខែមេសា ម្សិលមិញនេះ គឺជាថ្ងៃមហាសង្ក្រាន្តឆ្នាំថ្មី ដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តែងតែមានការរៀបចំ ទទួលទេវតាឆ្នាំថ្មី ដែលជាប្រពៃណីទំនៀមទម្លាប់ ជារៀងរាល់ឆ្នាំផងដែរ។ជាការពិតណាស់ នៅក្នុងឆ្នាំនេះផ្ទាល់ ទេវតាសង្ក្រាន្តឆ្នាំថ្មី គឺជា បុត្រីទី២ នៃកបិលមហាព្រហ្ម ព្រះនាមគោរាគទេវី ដែលបានយាងចុះមកកាលពីយប់មិញ នៅវេលាម៉ោង ២០៖៤៨ នាទីផងដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះ តាមរ យៈ ម្ចាស់គណនីហ៊្វេសប៊ុក ដែលមានឈ្មោះថា Vicheka King គឺជា តួតំណាង ទេវតាឆ្នាំថ្មីនេះ ដែលនាងពិតជាមានមុខមាត់ ស្រស់ស្អាត មិនធម្មតា ដែលបានធ្វើឲ្យ ប្រិយមិត្ត ព្រមទាំងមហាជនជាច្រើន ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងចង់ឃើញ ពីសម្រស់របស់នាង នៅខាងក្រៅ ថែមទៀតផង។

មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាត តាមពិតនៅក្រៅនាងជាតារាម៉ូដែលមួយរូប ថែមទាំងជាតារាសម្តែងនៅក្នុងរឿងមួយចំនួន រីឯសមត្ថភាពក៏ល្អមិនធម្មតានោះដែរ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។

Leave a Reply