ជយោ​កម្ពុជា! អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩​នៅ​មន្ទីរពេទ្យ​ សល់​ត្រឹម​៣១​នាក់​ប៉ុណ្ណោះ….

ក្រសួង​សុខាភិបាល​ នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២០​នេះ បាន​ប្រកាស​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ឲ្យ​ជា​សះស្បើយ​១៤​នាក់ ធ្វើឲ្យ​ចំនួន​អ្នក​ជា​សរុប​កើន​ឡើង​ដល់​៩១​នាក់​ និង​គ្មាន​ករណី​ឆ្លង​ថ្មី​ត្រូវ​បាន​រក​ឃើញ​នៅ​ថ្ងៃ​នេះ​នោះ​ទេ។

ចំនួន​នេះ ​ធ្វើ​ឲ្យ​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ សល់​ត្រឹម​៣១​នាក់​ប៉ុណ្ណោះ ​ក្នុង​នោះ​មាន​ ស្ត្រី​១១​នាក់ ​និង​បុរស​២០​នាក់។ ទោះ​យ៉ាង​ណា​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​កុំ​មាន​ការ​ធ្វេសប្រហែស​ឲ្យ​សោះ ​ហើយ​បន្ត​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខាភិបាល ​ដើម្បី​ចៀស​ផុស​ពី​ជំងឺ​កូវីដ១៩​ឈាន​ទៅ​លុប​បំបាត់​កុំ​ឲ្យ​កើត​មាន​នៅ​កម្ពុជា​ទៀត។

យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា អ្នកជា​សះស្បើយ​ទាំង​១៤​នាក់​នោះ​រួមមាន​ ៖​

បុរស​ជនជាតិ​បារាំង​០៣​នាក់​ ៖ ​អាយុ​៦៦​ឆ្នាំ អាយុ​៦១​ឆ្នាំ និង​អាយុ​៥៨​ឆ្នាំ។ ស្ត្រី​ជនជាតិ​បារាំង​០៧​នាក់ ៖ អាយុ​៥៩​ឆ្នាំ អាយុ​៦៦​ឆ្នាំ អាយុ​៦០​ឆ្នាំ អាយុ​៦០​ឆ្នាំ អាយុ​៦៩​ឆ្នាំ អាយុ​៦០​ឆ្នាំ និង​អាយុ​៥៩​ឆ្នាំ។ សម្គាល់​៖ បុរស និង​ស្ត្រី ទាំង​១០​នាក់​ខាងលើ ជា​អ្នកទេសចរ​បារាំង មកលេង​ក្រុងព្រះសីហនុ បានជា​សះស្បើយ ដោយ​ទទួល​បាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​០២​លើក ត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក​តាម​បន្ទប់​នៅ​សណ្ឋាគារ​ក្នុង​ក្រុងព្រះសីហនុ រង់ចាំ​ជើង​ហោះហើរ​វិល​ត្រឡប់​ទៅ​ប្រទេស​បារាំង។

បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​០២​នាក់ ៖ អាយុ​៤១​ឆ្នាំ និង​អាយុ​៤៤​ឆ្នាំ បានទទួល​ការព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩​ចំនួន​០២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្តសៀមរាប។

បុរស​ជនជាតិខ្មែរ​០២​នាក់ ៖ អាយុ​៣៣​ឆ្នាំ ជា​អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​ក្រុម​ទេសចរ​បារាំង និង​អាយុ​៣៩​ឆ្នាំ មាន​អាសយដ្ឋាន​សង្កាត់​ទួល​ទំពូង ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ដ​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​០២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​រាជធានី​ភ្នំពេញ។

ចំពោះ​អ្នកជា​សះស្បើយ​សរុប​៩១​នាក់​នោះ ត្រូវបាន​ក្រសួង​បញ្ជាក់ថា មាន​ជនជាតិ​ចិន​០១​នាក់, ស្ត្រីជន​ជាត​អង់គ្លេស​០៣​នាក់, បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក​០១​នាក់, បុរស​ជនជាតិខ្មែរ​១៥​នាក់ (​ក្នុងនោះ​មាន​ទារក​អាយុ​០៤​ខែ​) ,ស្ត្រី​ជនជាតិ​បារាំង​២០​នាក់, បុរស​ជនជាតិ​ម៉ាឡេស៊ី​១០​នាក់, បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​០២​នាក់, បុរស​ជនជាតិខ្មែរ​៣៤​នាក់ និង​ស្ត្រីជន​ជាតិខ្មែរ​០៤​នាក់​(​គិត​ចាប់ពី​ខែមករា ដល់​បច្ចុប្បន្ននេះ​)​។

គួរ​បញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ​ខែ​មេសា ​ឆ្នាំ​២០២០​នេះ ​កម្ពុជា ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​ចំនួន​១២២​នាក់ (​អ្នក​ព្យាបាល​ជា​សះស្បើយ​៩១នាក់ ​និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​៣១​នាក់) ​ក្នុង​ចំណោម​១២២​នាក់​នេះ ​មាន​ស្ត្រី​៣៨​នាក់ ​បុរស​៨៤​នាក់៕

ពត៌មាន បន្ថែម
សូមប្រយ័ត្នខ្យល់កន្ត្រាក់ ផ្គរ រន្ទះ! ពីស្អែកនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើនថ្ងៃ ទូទាំងប្រទេស

នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ នេះក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយអំពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១៤ រហទុដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ។ តាមការព្យាករណ៍ឱ្យដឹងថា ជ្រលងសម្ពាធខ្ពស់រំកិលអូសបន្លាយលើខ្ពង់រាបឦសាន ខណៈជ្រលងសម្ពាធទាប បន្តគ្របដណ្ដប់មកលើតំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ ។  ស្ថានភាពបែបនេះធ្វើឱ្យធាតុអាកាសកម្ពុជា ប្រែប្រួលដូចខាងក្រោមនេះ៖

Leave a Reply