មិនគួរសោះ! ប្រពន្ធរៀបរាប់ការឈឺចាប់ពេលកូនខ្ចី ប្តីលួចមានស្រី អានរួចរំជួលចិត្តស្ទើរទប់ទឹកភ្នែកមិនជាប់…

ប្រិយមិត្តជ្រាបច្បាស់រួចហើយថា ជីវិតជាគូគឺមានគូខ្លះក៌សមប្រកបចំនែកគូខ្លះក៌មិនបានសមប្រកប យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក «អមរិន្ទ អមរា សំណព្វចិត្ត» បានបង្ហោះនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះថា៖«ជីវិតអាពាហ៍ពិពាហ៍(នាងខ្ញុំសូមរៀប រាប់ តែការពិតប៉ុន្នោះ)គ្រាន់តែសំរាប់បងប្អូនពិចារណាទេ..!-ឈ្មោះ ជី វណ្ណាត ជាអ្នកធ្លាប់បួុស អស់រយៈពេល 13វស្សា(ដោយយល់ដូច្នេះ ម្ដាយខ្ញុំក៏លើកអោយ)-នាងខ្ញុំនិងឈ្មោះជីវណ្ណាត រៀបការកាលពីថ្ងៃទី 09/11/2016-ក្រោយពីរៀបការរួចគាត់បានចូលមករស់នៅក្នុងផ្ទះម្ដាយរបស់ខ្ញុំ ដោយមានក្ដីសុខបំផុត មិនដែលមានបញ្ហអ្វីកើតក្នុងគ្រួុសារឡើយ ម្តាយខ្ញុំផ្គត់ផ្គង់ គាត់ណាស់ ទាំងបាយអង្ករ ទាំងថ្លៃទឹក-ភ្លើង -ល- ម្ដាយខ្ញុំមិនទាមទារពីកូនឡើយ គឺគាត់ជាអ្នកចាត់ចែង។

ហើយទង្វើដែលគាត់ធ្វើដាក់ខ្ញុំ ក៏ល្អ ធ្វើអោយខ្ញុំ ម្ដាយខ្ញុំ និងសាច់ញាត្តិខ្ញុំស្រឡាញ់គាត់គ្រប់គ្នា។-មិនយូរប៉ុន្មាន ជីវណ្ណាត បានបង្ហាញពីសណ្ដាណ របស់ខ្លួុន បន្ដិចម្ដងៗ ដោយគាត់ មិនសូវព្យាយាមសង្វាត ឬ ចាប់អារម្មណ៏ យកចិត្តទុកដាក់លើការងារឡើយ ទាំងការងារខាងក្រៅនិងការងារក្នុងផ្ទះ។ជីវណ្ណាត បានបាត់បង់ការងារមួុយរយៈធំ(ពី3-ទៅ6ខែ)ច្រើនលើកច្រើនសារ ធ្វើការមិនជាប់លាប់ ធ្វើអោយនាងខ្ញុំពិបាកចិត្តពន់ពេក ដោយបង្គោលគ្រួុសារមិនរឹងមាំ នាងខ្ញុំក៏ស្ដីថា មួុយដងជាពីរដង ហើយគាត់មានការអន់ចិត្តខឹងសម្បារជាមួុយខ្ញុំច្រើនដែរ តែចេះតែបន្តចាប់ដៃគ្នារហូតមក។ចំណែកឯគាត់គិតតែដើរបាត់ៗ ព្រឹកបាត់ព្រលប់ចូល ចេញម៉ូតូម្នាក់មួុយ ដូចយើងអ្នកធ្វើការដែរហើយខ្ញុំក៏មិនដែលមាត់ប្រាប់ម៉ាក់ដែរ ដោយបំណងចង់អោយគាត់ព្យាយាមស្វែងរកការងារធ្វើថ្មីនិងទុកពេលអោយលំហែរខួុរក្បាលមួុយរយ: ដោយរ៉ាប់រង តែម្នាក់ឯង។ ហើយចណ្លោះពេលគ្មានការងារធ្វើនេះជី វណ្ណាត មិនដែលនៅផ្ទះជួុយមើលការខុសត្រូវផ្ទះជួុល របស់ម្ដាយខ្ញុំមានពីរកន្លែងឡើយ។-ថ្ងៃទី27/09/2017 ខ្ញុំប្រសូត្រ បានកូនប្រុសម្នាក់ឈ្មោះថា អមរិន្ទ ដ៏ស្រស់ស្អាតម្នាក់ ដោយគ្មានវត្តមានប្តី នៅក្បែរឡើយ ព្រោះគាត់ជាប់ធ្វើការ តែមុននឹងខ្ញុំទៅពេទ្យបានប្រាប់គាត់ដែរថាខ្ញុំឈឺពោះ(ហើយពេលពរផ្ទៃកូនប្រុសខ្ញុំក៏ខ្ញុំជិះម៉ូតូទៅធ្វើការខ្លួុនឯងដែរ រហូតដល់កៀកថ្ងៃកើត)។

ហើយមានតែម្ដាយនិងពូនៅរង់ចាំរហូតកើតហើយរួចរាល់ បានមិនឃើញប្តីខ្ញុំក៏ខលប្រាប់ប្តី។-កូនប្រុសខ្ញុំកើតបានកន្លះខែជាង ស្រាប់តែមានរឿងកើតឡើង មានបុរសម្នាក់ខលមកប្រាប់ម្ដាយខ្ញុំថា កូនប្រសារគាត់លួុចសាហាយស្មន់ជាមួុយប្រពន្ធគេ ចូលផ្ទះសំណាក់នៅពេលថ្ងៃ។ដោយដឹងដំណឹងហើយខ្ញុំក៏គិតពិចារណាទាំងឈឺចាប់ ហើយដោយហេតុថាស្រឡាញ់គាត់ ជឿជាក់លើគាត់ ខ្ញុំក៏សំរេចចិត្តហៅចាស់ទុំមកធ្វើសាក្សីអោយគាត់សារភាព។ ពេលនោះគាត់ប្រកែកថាគ្មាន។(ក៏ចប់រឿងទីមួុយ)-កូនប្រុសខ្ញុំបានពីរឆ្នាំ យើងក៏មានកូនមួុយទៀត ពេលនេះជាពេលដែលខ្ញុំលំបាកបំផុត មានកូនក្នុងពោះផង កូនប្រុសតូចផង ប្តីអត់ការងារធ្វើផង ខណៈពេលនេះ គាត់អោយខ្ញុំជិះម៉ូតូទៅធ្វើការខ្លួុនឯងទៀត។

តើបន្ទុកខ្ញុំធ្ងន់ប៉ុណ្ណា តើខ្ញុំព្រួុយចិត្តប៉ុណ្ណា មិននឹកស្មានថាប្ដីគ្មានការងារធ្វើ ហើយហ៊ានសន្យានឹងខ្ញុំថាគាត់នឹងរ៉ាប់រងបង់លោះផ្ទះ បានទៀតសោះ (ដោយចិត្តស្រឡាញ់និងជឿជាក់លើប្តីពេកក៏ យល់ព្រមតាមប្តីទាំងអស់ហើយបានលក់គ្រឿងអង្ការ ក្រោយរៀបការ មានម្តាយខ្ញុំចង់ដៃ និងខ្ញុំខំសន្សំលុយទិញ បូកទាំងប្រាក់នៅសល់មួុយចំនួុនទៀត យកទៅអោយថ្លៃផ្ទះ10%)។ដល់ជិតឆ្លងទន្លេខ្ញុំក៏អង្វគាត់អោយឌុបទៅធ្វើការដោយសារពិបាកជិះម៉ូតូខ្លួុនឯងពេក គាត់ក៏សន្យាថាចាំដាច់ខែ ដល់ដាច់ខែគាត់ថាចាំស្អែក ហើយដល់ពេលគាត់សំរេចចិត្តឌុបខ្ញុំមកធ្វើការ ពេលចេញទៅផ្ទះវិញគាត់ក៏ខលប្រាប់អោយជិះកង់បីមកផ្ទះមកគាត់មានធុរៈការងារ ហើយរំលងមួុយថ្ងៃ គាត់ឌុបមកធ្វើការតែមិនឃើញមកយកខ្ញុំទៅផ្ទះវិញ ខលទៅក៏មិនចូល ខលមកក៏មិនឃើញ ខ្ញុំអង្គុយចាំគាត់ខាងក្រោយធនាគារអស់ជាងពីរម៉ោង ថ្ងៃនេះភ្លៀងទៀត ក៏សំរេចចិត្តហៅកង់បីជិះទៅផ្ទះ ហើយយំតាមផ្លូវមក ខ្ញុំគិតសព្វគ្រប់ ស្រាប់តែគាត់យកលេខគេខលមកខ្ញុំថាគាត់ភ្លេចមកយកខ្ញុំ គាត់ទៅដល់ផ្ទះលេងជាមួុយកូន តែម៉ូតូខ្ញុំនៅផ្ទះតើ ម៉េចបានគាត់មិនចាប់អារម្មណ៍..?

ហើយយប់នោះយើងឈ្លោះគ្នាខ្លាំង គាត់ចង់លែងលះខ្ញុំពេលនោះម្ដងហើយ តែខ្ញុំឆ្អែតពេកនិយាយថា ចាំខ្ញុំកើតកូនរួចចាំលែងគ្នា។ រហូតដល់ថ្ងៃប្រសូត្រកូនទី2 ខ្ញុំទន់ខ្លួុន អស់កំលាំង គឺយើងគ្មានលុយមួុយរៀលដើម្បីសម្រាលកូនឡើយ មាន តែ លុយខ្ញុំ100$ បានកក់បន្ទប់ទុកសម្រាលតាំងពីយូរហើយ នៅគ្លីនិចលុច្យ។ តើចិត្តស្រីណាមួុយ ដែលមិនឈឺចាប់ ប្តីមិនខិតខំ ដើ ម្បី ប្រពន្ធឆ្លងទន្លេ បែបនេះ។ នៅថ្ងៃចេញពីពេទ្យ គឺគាត់ដាច់ចិត្តខ្ចីលុយបងប្អូននៅស្រុក យកមកអោយថ្លៃពេទ្យដល់ពេលគេដេញទើបយើងបានទទួុលលុយមកបង់។-ថ្ងៃទី05/09/2019 ខ្ញុំកើតកូនស្រីទី2 បាន1ខែបែកធ្លាយ រឿងអកុសល្យប្តីខ្ញុំ កុហក ថារកការងារធ្វើបានហើយ តាមការពិតគាត់ដើរបាត់ៗពីផ្ទះ ដូចធ្វើការ ហើយដល់ខែខ្ចីលុយគេ អោយខ្ញុំសោះ(តែខ្ញុំមិនទាន់ដឹងការពិតទេ)។ដោយមិនអស់ចិត្ត ខ្ញុំខំលួុងគាត់អោយប្រាប់ការពិត ម្ដងហើយម្ដងទៀត សួុរពេលថ្ងៃម្ដងមិនប្រាប់ការពិត ក៏គិតថាសួុរពេលក្រោកពីរគេងក្រែងប្រាប់ការពិត តែផ្ទុយទៅវិញគាត់កុហកខ្ញុំមិនព្រិចភ្នែកទេ។

ក្រោយមកបាត់ចិញ្ចៀនរៀបការរបស់គាត់ មួុយវង់ដែលគាត់ធ្លាប់ពាក់និងបាត់ចិញ្ចៀនបងគាត់ចងដៃមួុយវង់ទៀត ខ្ញុំមិនដែលចាប់អារម្មណ៏សោះ ទើបតែម៉ាក់សួុរខ្ញុំថាចិញ្ចៀនប្តីកូនឯងម៉េចមិនដែលឃើញពាក់ ទើបខ្ញុំហៅសួុរ គាត់ឆ្លើយថាយកលក់យូរហើយ ពុទ្ធោ….ចិញ្ចៀនរៀបការហ៊ានយកលក់ទាំងដែលខ្ញុំធ្លាប់ប្រាប់ថា កុំលក់ណាចិញ្វៀនយើងរៀបការ ទោះយ៉ាងណាក៏ទុកដែរ ចាំមានលុយទិញថ្មីអាល្អ ចាំលក់អាចាស់ គាត់ស្ដាប់បានហើយថាខ្ញុំប្រាប់ដូច្នេះ ហេតុអីនៅតែលក់ទៀត….?-ដល់ថ្ងៃទី16/10/2019 អមរាទើបកើតបាន1ខែ10ថ្ងៃ ខ្ញុំចង់អោយចាស់ទុំមកសួុរគាត់រឿងធ្វើការឬអត់ បើធ្វើប្រាប់អោយត្រង់ពិតជាធ្វើ បើមិនធ្វើប្រាប់ថាមិនធ្វើទៅ គ្មាននរណាគេធ្វើអីទេ ព្រោះដើម្បីគិតរកវិធីដោះស្រាយបន្តទៀត។ តែផ្ទុយទៅវិញ ពេលយាយសួុរនាំ គាត់ឆ្លើយបំពានរហូត ថាធ្វើការតែរហូតមក មិនបានខ្ចីលុយនរណា យកមកទេ ហើយធ្វើចរិតខឹងសម្បារនឹងខ្ញុំដែលខលទៅប្រាប់ម៉ែក្មេកខ្ញុំនៅស្រុកពីរឿងនេះធ្វើអោយគាត់ឈឺ …..!

(ខ្ញុំប្រាប់ម៉ែក្មេកលើកទីមួុយទេ ពីមុនមកគាត់អត់ការងារធ្វើច្រើនលើកច្រើនសារ ហើយមានបញ្ហាអីក៏ខ្ញុំមិនដែលប្រាប់ម៉ែក្មេកដែរ ព្រោះដឹងថាគាត់ឈឺ ខ្លាចគាត់ពិបាកចិត្ត។តែម្ដងនេះមិនអាចទ្រាំមិនអោយម៉ែក្មេកដឹងទៀតទេ ព្រោះរឿងនេះកាន់តែយ៉ាប់ទៅៗហើយ)។ក្រោយពេលគាត់នៅតែប្រកែក យ៉ាងខ្លាំងដូច្នេះ ខ្ញុំបានយំហើយ និយាយថា ប្តីប្រពន្ធ បើមិនស្មោះត្រង់នឹងគ្នាទេ មិនអាចរស់នៅជាមួុយគ្នាបានទេ ហើយខ្ញុំក៏អស់ចិត្តដែរ ព្រោះគាត់ភូតភរខ្ញុំ និងប៉ះពាល់ផ្លូវចិត្តខ្ញុំច្រើនណាស់។ លឺដូច្នោះគាត់ក្រោក ឈរភ្លាមហើយនិយាយថា លែងគ្នាទៅអញ្ចឹង ហើយគាត់ថាគាត់ទទួុលខុសត្រូវ ចាំគាត់ជួុយចិញ្ចឹមកូន។ហើយយាយខ្ញុំគាត់ខំឃាត់ខ្លាំងណាស់ តែគាត់មិនស្តាប់ បានតែថ្វាយបង្គុំយាយហើយប្រមូលខោអាវមួុយវ៉ាលី រួចបើកម៉ូតូចេញទៅទាំងយប់ម៉ោង9:00នាទី។ចាប់តាំងពីពេលនោះមកគាត់ឈប់ទាក់ទងមកខ្ញុំ ខ្ញុំក៏ឈប់ទាក់ទងទៅគាត់ដោយសារឆ្អែតចិត្ត។

តែខ្ញុំនៅតែរង់ចាំមើលថាថ្ងៃណាទើបគាត់កែរប្រែកំហុស ខ្ញុំទុកឱកាសអោយគាត់មួុយខែហើយមួុយខែទៀត រហូតដល់3ខែ ខ្ញុំគិតថាគេបែបមិនមកវិញទេ ទើបអស់ចិត្ត ក៏សំរេចចិត្តថាហៅមកលែងលះគ្នាអោយដាច់ស្រេចកុំអោយនៅតែគិតពីគាត់ ហើយក៏មិនចង់រង់ចាំគាត់ទៀតដែរ ព្រោះគាត់ផ្ញើសារមកថា សង្ឃឹុមថាថ្ងៃណាមួុយយើងនឹងជួុបគ្នាវិញ គ្រាន់តែឃើញពាក្យនេះភ្លាម ហួុសចិត្តតែម្ដង កោតចិត្តគាត់សរសេរមករួច ពេលខ្ញុំនៅជាមួុយគាត់ខ្ញុំចង់អោយគាត់ល្អណាស់ បែរគាត់មិនស្តាប់ ហើយរត់ចោលខ្ញុំទាំងកូនខ្ចីអោយខ្ញុំវេទនាម្នាក់ឯង ដើរក្រៅអស់ចិត្តហើយចង់ជួុបគ្នាវិញទៀត។ បន្តមកទៀតខ្ញុំទៅផ្ទះមេភូមិដាក់បណ្ដឹងលែងលះគ្នារួចមេភូមិខលទៅគាត់សួុរនាំប្រហែលប្រាំនាទី និងសន្យានឹងគាត់ថាចាំមេភូមិជួុយសំរួលរឿងអោយ មកផ្ទះវិញមក តែគាត់ចចេសថា មួុយឆ្នាំទៀតទើបគាត់ចូលផ្ទះ.. ពុទ្ធោ…. តើប្រពន្ធឯណាដែលប្តីរត់ចោលមួុយឆ្នាំហើយទ្រាំយកវិញនោះ បើចេញទៅធ្វើជំនួុញដោយត្រឹមត្រូវ មិនមានបញ្ហាប្រហែលអាចចាំទទួុលយកវិញ តែនេះមិនមែនទេ…។

ដល់តែគាត់មិនមកអញ្ចឹងខ្ញុំក៏សំរេចចិត្តខលទៅគាត់សួុរថានៅ ឯណាគាត់ថានៅវត្តឧណ្ណាឡោម ខ្ញុំព្យាយាមលួុងគាត់អោយមកលែងលះស្របច្បាប់នៅតុលាការតែម្តង ដោយអោយទៅ តែខ្លួុន មិនទាមទារសំណង និងមិនទាមទារអាហារកិច្ចចិញ្ចឹមកូនទេ ហើយមានសិទ្ធយកប្រពន្ធថ្មីបាន ពេលនោះគាត់ឆ្លើយថា យកប្រពន្ធថ្មីមកធ្វើអីទៀត…!?ក្រោយមកផ្តិតមេដៃបានមួុយរយៈ គាត់ឆាតមកខ្ញុំថាសុំខ្ចីលុយ1,100$ ត្រូវការចាំបាច់ណាស់ផ្ទាល់ខ្លួុន តែដោយអាណិតនិងគិតថាគាត់នៅវត្តមិនមានអ្វីធ្វើទេ វរៗ មានគេទារបំណុលហើយខ្លាចគេវាយគាត់ ក៏ផ្ញើអោយ300$ នេះដោយ សារខ្ញុំមានតែប៉ុណ្ណឹង ហើយប្រាប់ថាមិនបាច់សងវិញទេ (នេះហើយទឹកចិត្តខ្ញុំ)។

តាំងតែពីគាត់ចេញទៅដល់សព្វថ្ងៃនេះ គាត់មិនដែលខលសួុរសុខទុកប្រពន្ធកូនសូម្បីមួុយម៉ាត់ ហើយលុយក៏មិនដែលផ្ញើមកជួុយចិញ្ចឹមកូនបានមួុយរយរៀលដែរ។-ដល់ថ្ងៃតុលាការកោះហៅទៅផ្តិតមេដៃបានពីរថ្ងៃ តែមិនទាន់ចេញសាលក្រមសំរេច ថាលែងលះគ្នាទេ…… ខ្ញុំសាកចូលមើលឆាតគាត់តាំងពីយូរមិនមើលទេខ្ញុំត្រង់ណាស់ ដល់តែមើល ពុទ្ធោ…. បានឃើញការពិតទាំងអស់ គាត់មានស្រីមែន ហើយរស់នៅជាមួុយគ្នាយូរហើយនៅ ផ្ទះជួុលនៅបែកចាន…សព្វថ្ងៃនេះគេហៅប្រពន្ធពេញមាត់ ទៅស្រុកស្រីនោះ ទៅដើរលេងតាមខេត្ត ហើយផឹកសុីសប្បាយ ជាពិសេសគឺខ្ចីលុយគេគ្រប់គ្នា និងសុំលុយមិត្តភក្តិដែលធ្លាប់រាប់អានគ្រប់គ្នា ហើយនរណាមិនអោយវានិយាយដើមគេប្រា ប់មិត្តភក្ត័ស្លាប់រស់របស់វាទៀត។ ប្តីខ្ញុំដល់ម្លឹង….?

ឃើញហើយលឺហើយ តែខ្ញុំសម្ងំយំម្នាក់ឯង ហើយនៅស្ងៀមមិនធ្វើអ្វីទាំងអស់….!ដល់ពេលដែលទឹកដោះគោកូនអស់ ស្របពេលគ្មានលុយផងក៏ឆាតប្រាប់គាត់ថា លុយអង្កាល់សងព្រោះកូនតូចៗច្រើនណាស់គ្មានលុយទិញទឹកដោះគោអោយកូនទេ..? គេមើលឆាតហើយមិនតប ហើយឆាតម្តងទៀត នៅតែមិនតប ខ្ញុំផ្ញើរូបវានឹងស្រីនោះ ហើយប្រាប់ថា បើនៅតែមិនអើពើទៀតប្រយត្ន័ល្បី…. វាបែរជាថាគ្មានលុយហើយប្រាប់អាមិត្តស្លាប់រស់វាអោយបង្ហោះសារ គំរាមគំហែងខ្ញុំទៀត។ទើបខ្ញុំខលហៅវាអោយមកដោះស្រាយ ហើយបង្ហោះហៅវាអោយមកដោះស្រាយ តែវានៅតែផ្គើនរហូត។

មកដល់ពេលនេះលុយខ្ចីខ្ញុំមួុយខែហើយមិនទាន់សងទៀត………… ហើយដីការលែងក៏មិនទាន់លែងដាច់ស្រេចផង តើបងប្អូនយល់ថាវាធ្វើនេះត្រូវឬទេ…?????ដល់ម្ដាយខ្ញុំឆាតទៅវាស្តីប្រដៅវា តិចតួុចវាបែរនិយាយពាក្យគំរាមម្តាយខ្ញុំថា៖ វាអស់ការគោរពម្ដាយខ្ញុំហើយ បើនៅតែជេរវាទៀតកុំថាវាឈ្លើយ…..យី.. អាក្រពើរង្វេងបឹងនេះ ក្រែងវាដឹងចិត្តម្ដាយខ្ញុំហើយថាពីមុនមកម្ដាយខ្ញុំស្រឡា ញ់វានិងផ្គត់ផ្គង់និងចិញ្ចឹមបាយទឹកអោយលុយវា យ៉ាងណា ហើយជួុយមើលកូនអោយវាទៀត… ហេតុអីបានគាត់ទើប តែជេរថាអោយវា….? ដោយសារអ្វី គឺដោយសារតែក្បាលវានឹងធ្វើបាបប្រពន្ធ ចោលប្រពន្ធចោលកូនទៅមានស្រី ទើបគាត់ជេរពីមុនមក ម្តាយខ្ញុំគាត់មិនដែលជេរស្តីវាទាល់តែសោះ ទើបវាបានចិត្តហ៊ានបកក្បាលមករកខាំម្ដាយខ្ញុំវិញទៀត….?????សូមបងប្អូនជួុយពិចារណាផង ហើយចំណាំមុខវាទុកផង វាបោកប្រាស់គេច្រើនណាស់រួមទាំងបងប្អូនវាទៀតដើម្បីយកលុយទៅអោយស្រីសំផឹង ហើយមានធៀបការវាហៅភ្ញៀវទៀត តែមិនដាក់ឈ្មោះពិតទេ វាដាក់ឈ្មោះថ្មី #សេងវិជ្ជាវុទ្ធ ធៀបនេះតាំងពីថ្ងៃទី06/02 /2020 មកម្ល៉េះ…!!!បើឃើញវានៅទីណាសូមបងប្អូនជួយខលប្រាប់ខ្ញុំផង 016 578 278 ព្រោះវាត្រូវចូលខ្លួុនមកដោះស្រាយអោយខ្ញុំ….!សូមជួុយស៊ែរអោយច្រើនផងដើម្បីអោយស្រីចង្រៃយកប្តីគេបានឃើញ…… សូមអរគុណ……

Leave a Reply