ឪពុកលោក សុវណ្ណ រិទ្ធី ឲ្យអតីតបុគ្គលិក ​TVFB ម្នាក់ កែតម្រូវជាបន្ទាន់ គ្នាកំពុងមានទុក្ខហេីយ ឆ្លៀតជាន់ពន្លិចឬក៏ចង់ល្បី?

យោងតាមគណនីផ្លូវការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់លោក សុវណ្ណ សុខា បានលើកឡើងថា៖ «អតីតខ្ញុំសុវណ្ណ​ សុខា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាចាងហ្វាងTVFB​ និងFBTV​ ជូនចំពោះលោក​ ខ្លូត​ សុផានេត្រ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូមលោកកែតម្រូវសំណេររបស់លោក​ដែលបានបរិហាកេរ្តិ៍គ្រួសារខ្ញុំ​ជាសាធារណៈ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រឿងបុគ្គលជារឿងផ្សេង​ ដោយឡែករឿងច្បាប់គឺច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

ជម្រាបសាធារណៈជនអោយបានជ្រាបថា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកខ្លូត​ សុផានេត្រ​ អតីតគ្រាន់ជាបុគ្គលិកស៊ីប្រាក់ខែអោយអង្គភាពTVFB​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែប៉ុណ្ណោះ​ ។ ដោយលោកខ្លូត​ សុផានេត្រនិងប្រពន្ធឈ្មោះមាស​ សុវណ្ណរតនា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានរអៀសខ្លួនសុំលាឈប់​ ពីអង្គភាពដោយខ្លួនឯង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មូលហេតុខ្ញុំជឿថាលោកផានេត្រនិងប្រពន្ធដឹងហេីយ​​​​​​​​​​​​​​​​​​​​ ។

សូមផ្តាំថាឈប់បានឈប់ទៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​កុំលេងរបៀបគ្នាកំពុងមានទុក្ខហេីយ ឆ្លៀតជាន់ពន្លិចឬក៏ចង់ល្បី?មានរឿងច្រើនទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំមិនលេីកមកនិយាយទេ ពីព្រោះខ្ញុំចាស់ទុំហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនចង់ចងពារអ្នកណានោះទេ.»។

សូមជម្រាបថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បានសម្រេច​ចោទប្រកាន់​លោក សុវណ្ណ រិទ្ធី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អគ្គនាយក​សារព័ត៌មាន TVFB ពីបទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​មាត្រា​៤៩៤​និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងបានបញ្ជាឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារក្រុងភ្នំពេញឬ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ PJ តែម្តង៕

Leave a Reply