សោកស្តាយណាស់ ! ប្រទេស​ហ្វីលីពីនមានគ្រូពេទ្យត្រឹម6នាក់សំរាប់មេីលថែមនុស្ស10000នាក់​ ខណ:ពេទ្យ9នាក់បានស្លា ប់ដោយCovid19

ហ្វីលីពីនបានហាមប្រាមក្រុមគ្រូពេទ្យគិលានុបដ្ឋាយិកានិងបុគ្គលិកសុខាភិបាលផ្សេងទៀតជាបណ្ដោះអាសន្នពីការចាកចេញទៅក្រៅប្រទេសខណៈដែលប្រទេសនេះព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃវីរុសCovid19 ។

រដ្ឋបាលការងារក្រៅប្រទេសហ្វីលីពីនបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី ២ ខែមេសាដោយបញ្ឈប់ការចាកចេញរបស់បុគ្គលិកក្នុងវិជ្ជាជីវៈវេជ្ជសាស្ត្រចំនួន ១៤ជំនាញ សម្រាប់រយៈពេលនៃភាពអាសន្នរបស់ប្រទេសក្នងការប្រយុទ្ធជាមួយCovid19៕គ្រូពេទ្យដែលចាកចេញពីប្រទេសត្រូវបានបញ្ឈប់ការហោះហេីរនៅព្រលានយន្តហោះអោយត្រលប់ទៅធ្វេីការវិញ។

ប្រទេសហ្វីលីពីនដែលបញ្ជូនគ្រូពេទ្យរាប់ពាន់នាក់ទៅធ្វើការនៅក្រៅប្រទេសព្យាយាមពង្រឹងប្រព័ន្ធថែទាំសុខភាពដែលគ្របដណ្តប់ដោយជំងឺរាតត្បាត។ មានករណីឆ្លងវីរុសចំនួន ៤.១៩៥ គិតត្រឹមថ្ងៃសុក្រដោយមានអ្នកស្លា ប់កើនឡើងដល់ ២២១ នាក់រួមទាំងបុគ្គលិកសុខាភិបាលផងដែរ ៕ 11-04-20

Leave a Reply