ឃើញវីដេអូនេះហើយ អ្នកគាំទ្រសរសើរអ្នកម្ដាយសម័យថ្មី ឱក សុគន្ធកញ្ញា មិនដាច់ពីមាត់ (មានវីដេអូ)

ក្រៅពីជាតារាចម្រៀងល្បី ឱក សុគន្ធកញ្ញា ក៏ជាមេផ្ទះ និង អ្នកម្តាយដ៏ចំណានដែលកន្លងមក គេតែងឃើញសកម្មភាព របស់នាងចែករំលែកដល់ហ្វេនៗនៅក្នុងហ្វេសប៊ុកឃើញ ហើយពិតជាគួរឱ្យសរសើរតែម្តង ។​ ថ្មីៗនេះ គេបានឃើញ ឱក សុគន្ធកញ្ញា បានបង្ហាញវីដេអូខ្លីមួយដោយនាង បានកាត់សក់ ឱ្យកូនប្រុសជាទីស្រឡាញ៉អូន ឆលី យ៉ាងប៉ិនប្រសព្វ និងគួរឱ្យស្រឡាញ់ថែមទៀត ។

មានការលើកឡើងថា ការកាត់សក់ឱ្យកូនក្មេងពិតជាពិបាក តែមើលទៅ ឱក សុគន្ធកញ្ញា ពិតជាមានជំនាញតែម្តង បើទោះបីនាងអះអាងថាទើបកាត់លើកដំបូងក៏ដោយ ។ មានការសរសើរ ពីសំណាក់ហ្វេនៗថាពិតជាមិនធម្មតាមែនទោះជាមមាញឹកនៅក្នុងការងារសិល្បៈ តែ ឱក សុគន្ធកញ្ញា បានបំពេញតួនាទីជាភរិយានិងអ្នកម្តាយដ៏ល្អដែលមើលទៅពិតជាមានសុភមង្គលតែម្តង ។

ចាប់តាំងពីមានស្វាមីនិងកូនមក ឱក សុគន្ធកញ្ញា តែងបើកចំហរពីជីវិតឯកជនរបស់នាង ដោយការបង្ហាញ រូបភាពជាច្រើនដល់អ្នកគាំទ្រ ដោយមិនមានការលាក់លៀមនោះទេ ។ ចង់ដឹងថាសកម្មភាព កាត់សក់របស់ ឱក សុគន្ធកញ្ញា ឱ្យ អូនឆលី ប៉ិនប្រសព្វបែបណា តោះទៅទស្សនា វីដេអូខាងក្រោមទាំងអស់គ្នា ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply