គ្រួសារGoal! ជិតដល់ពេលសម្រាលGub Gib ថតរូបបង្អួតក្បាលពោះជាមួយគ្រួសារផ្អែមល្ហែមណាស់

ថៃ៖ ជាការពិតណាស់ តារាស្រីល្បីឈ្មោះ Gub Gib តែងតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ ររបស់នាងផ្ទាល់ច្រណែនជាមួយជីវិតគ្រួសារ ជាមួយស្វាមី និង​កូនស្រី តែងតែបង្ហាញសកម្មភាពផ្អែមល្ហែម និងភាពស្បាយរីករាយជាមួយគ្នាជានិច្ច។

ជាក់ស្ដែង ពេលនេះ តារាស្រីរូបនេះ កំពុងពរពោះកូនក្នុងផ្ទៃ កូនទី២ ដែលមើលទៅពោះ របស់នាងកាន់តែ ធំជាងមុន ហើយក៏ប្រហែលជាជិតដល់ ថ្ងៃសម្រាលទៀតផង។ បើក្រឡេកមើល ជីវិតឯកជនរបស់នាង មើលទៅពិតជាមានសុភមង្គលខ្លាំងតែម្ដង ដោយសារមានស្វាមីចេះថ្នាក់ថ្នម និងយល់ចិត្ត ជាពិសេសមានកូនស្រី គួរឲ្យស្រលាញ់ទៀត។

ទន្ទឹមនឹងមានផ្ទៃពោះ ជិតគ្រប់ខែ នាងនិង ស្វាមី ព្រមទាំងកូនស្រី បានថតរូបជាលក្ខណះគ្រួសារ មើលទៅពោរពេញដោយសុភមង្គលតែម្ដង ដោយរូបភាពទាំងនោះ ឃើញពិតជាស្រស់ស្អាត ជាពិសេសពួកគេ បានបង្ហាញពីស្នាមញញឹម និងភាពសប្បាយរីករាយទៀងផង៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply