ចូលឆ្នាំថ្មី គ្រប់វត្តអារាមទូទាំងប្រទេស ត្រូវផ្អាកធ្វើពិធីផ្សេងៗ ឯពលរដ្ឋគ្រប់រូបត្រូវធ្វើបុណ្យជូនពុកម៉ែនៅផ្ទះ…

នៅថ្ងៃទី ៧ មេសា ២០២០ នេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានចេញសេចក្ដីជូនដំណឹងប្រគេនដល់ ព្រះមេគណ ព្រះគ្រូអនុគណ ​និងព្រះចៅអធិការគ្រ់វត្តទាំង ២៥ រាជធានី-ខេត្ត សូមផ្អាកការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ផ្អាកធ្វើពិធីផ្សេងៗ ដើម្បីជៀសវាងកុំឱ្យមានការប្រមូលផ្ដុំមនុស្សច្រើន ។ សូមប្រជាពុទ្ធបរិស័ទគ្រប់រូប ចម្រើនមេត្តាភាវនាចំពោះសព្វសត្វទាំងពួង បំពេញបុណ្យកុសល រក្សាសីលតាមប្រពៃណីឱ្យបានជាប់ជានិច្ច និងរៀបចំគ្រឿងសក្ការៈបូជា មានទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនំចំណី ផ្លែឈើជាដើម គោរពជូនមាតា បិតា ត្រកូលរៀមច្បង ព្រមទាំងរៀបចំទទួលស្វាគមន៍ ទេវតាឆ្នាំថ្មី នៅគេហដ្ឋានរៀងៗខ្លួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ៕

Leave a Reply