ប្រពៃណាស់! ម្ចាស់ផ្ទះជួលជាង ១០០ បន្ទប់នៅចោមចៅ ផ្អាកយកថ្លៃផ្ទះដល់កម្មករ កម្មការិនី កំពុងគ្មានការងារធ្វើ….

អំឡុងពេលដែលវិបត្តិសេដ្ឋកិច្ចកំពុងតែកើតមាន ដោយសារការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ ប្រជាជនខ្មែរមួយចំនួន ជាពិសេសបុគ្គលិក កម្មករ ឯកជន មួយចំនួនត្រូវប្រឈមនឹងភាពគ្មានការងារធ្វើជាបន្តបន្ទាប់ ខណៈពេលដែលការចំណាយនៅតែមាន ។

យ៉ាងណាមិញ ពិតជាគួរឱ្យសរសើរនូវម្ចាស់ផ្ទះជួលមួយកន្លែងដែលមានបន្ទប់ជួលជាង ១០០ បន្ទប់ ហើយក្នុងមួយបន្ទប់តម្លៃរហូតដល់ទៅ ៤០ដុល្លារ ប៉ុន្តែបែរជាមានចិត្តសប្បុរសធម៌ចេះជួយទុក្ខធុរៈគ្នាក្នុងគ្រាក្រ និងកំពុងតែមានបញ្ហា ដោយមិនយកថ្លៃឈ្នួលពីអ្នកដែលគ្មានប្រាក់ខែទាំងអស់រហូតដល់ពួកគាត់មានការងារធ្វើវិញ ។​

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Lay បានបង្ហោះសារថា៖ « សូមជំរាបជូនដំណឹងដល់បងប្អូនដែលជួលបន្ទប់ជួលទាំង 112 បន្ទប់ក្នុងមួយខែតម្លៃ 40$ ទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃ 01 ខែ05 ឆ្នាំ2020នេះតទៅ យើងខ្ញុំឈប់យកថ្លៃផ្ទះជួលរហូតដល់ថៃ្ងបងប្អូនពូមីងមានការងារធ្វើវិញ បានយកថ្លៃផ្ទះវិញ​ សូមជំរាបតៗគា្នផង🙏🙏ដោយក្ដីអនុគ្រោះផង🙏🙏 សូមបញ្ជាក់ទីតាំងនៅភូមិចោមចៅសង្កាត់ចោមចៅ2ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 0967777014 » ៕

Leave a Reply