ក្តៅៗ! ទីបំផុតចាប់បានជនដៃដល់ ដែលសម្លា ប់អតីតប្រពន្ធយប់មិញនេះហើយ ដោយព្យាយាមរត់គេចត្រង់ចំនុច….

ភ្នំពេញ៖សូមបញ្ជាក់ថា កាលពីម៉ោងប្រមាណ៨ និង១០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ ១០៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីមន្ត្រីនគរបាលខណ្ឌសែនសុខម្នាក់បានដ ក កាំ ភ្លើ ងបាញ់ សំដៅរថយន្តអតីតប្រពន្ ធ ចំនួ ន៤គ្រាប់ បណ្តាលឲ្យស្រ្តីជាប្រពន្ធរងរបួសធ្ងន់ ហើយបានស្លា ប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតចំណែក កូនស្រីម្នាក់រងរ បួ សធ្ ងន់ ក្រុមគ្រូពេទ្យកំពុងជួ យសង្គ្រោះ។

យ៉ាងណាមិញ នៅវេលាម៉ោងប្រមាណ១១ និង១៥នា ទីយ ប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០បុរសរដែលបានបា ញ់ស ម្លាប់ អតីតប្រពន្ធរបស់ខ្លួន និងកូនស្រីឲបង្កើតរងរបួសធ្ងន់ ។ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ គ្រាដែលជនសង្ស័យរត់ទៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។ជនសង្ស័យឈ្មោះ ជា ចាន់ បូរ៉ា ជានគរបាលខណ្ឌសែនសុខ។

ប្រតិបត្តិការ ធ្វើឡើងដោយមានការសហការគ្នារបស់កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ និងសម ត្ថកិច្ចខេត្តកណ្តាល ដោយប្រើប្រាស់ពេលវេលាប្រមាណជាង២ម៉ោង ទើបចាប់បាន ហើយសមត្ថកិច្ចក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ។ជនដៃដល់ត្រូវបានគេស្គាល់ថាឈ្មោះ ជា ចាន់បូរ៉ា ពាក់ស័ក្តិ៣ ជានគរបាលខណ្ឌសែនសុខ។

បុរសដែលជាអ្នកបើករថយន្តដឹកស្ត្រីរ ងគ្រោះ និងកូនៗរបស់ស្ត្រីរ ងគ្រោះ បានរៀបរាបប់ឲ្យដឹងថា នៅ មុនកើតហេតុនៅ លោកបានបើករថយន្តដឹកស្ត្រីរ ងគ្រោះ និងកូនៗរបស់ គ្រោះ ចេញពីផ្ទះស្ត្រីរ ងគ្រោះនៅខណ្ឌសែនសុខ សំដៅទៅទុកនៅផ្ទះបងស្រីរបស់ស្ត្រីរ ងគ្រោះ នៅសង្កាត់ស្ទឹងមានជ័យ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសម្នាក់ជាអតីតស្វាមីរបស់ស្រ្តីរ ងគ្រោះជិះម៉ូតូពីក្រោយបាញ់សំដៅរថយន្តចំនួន៤គ្រាប់ ត្រូវស្ត្រីជាប្រពន្ធ និងកូនស្រីរងរបួសធ្ងន់តែម្តង ចំណែកជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។

ប្រភពផ្សេងមួយទៀត បានបង្ហើបថា ស្ត្រី រ ងគ្រោះ និងអតីតស្វាមី() បានលេងលះគ្នាមួយ រយៈពេលមកហើយ តែយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុដែលនាំឲ្យមានកា រផ្ទុះ កា របា ញ់ ប្រ ហារនេះទេ ប៉ុន្តែគេដាក់ការសន្និដ្ឋានជំហ៊ានដំបូងថាអាចផ្តើមសចេញពីភ្លើងប្រចណ្ឌ។

ក្រោយសមត្ថកិច្ចចាប់ខ្លួនបាន ជនសង្ស័យដែលនោះត្រូវបានប ញ្ជូនមកអធិការនគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply