ទៅអូស្រា្តលីលើកដំបូង ជាតិ សុច្ចកា បែរជាជួបរឿងបែបនេះ….(មានរូបភាព)

ជាលើកដំបូងដែលតារាចម្រៀងវ័យក្មេង ជាតិ សុច្ចកា មានឱកាសបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី តែគួរឱ្យស្តាយដោយសារវីរុសកូវីដ ១៩ រាតត្បាតបែបនេះការសម្តែងរបស់ហាក់មិនទទួលជោគជ័យដូចការរំពឹងទុកឡើយ ។

ជាតិ សុច្ចកា ហាក់រីករាយជាមួយនឹងការបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី តែយ៉ាងណាមិនដូចការគិតទុកទេ ដោយសារការចេញទៅសម្តែងនៅប្រទេសអូស្រ្តាលីចំពេលវីរុសកូវីដ ១៩ កំពុងរីករាលដាល ពេលនេះសូម្បីតែចេញទៅដើរកម្សាន្តក៏នាងគ្មានឱកាសដែរ នាងបានត្រឹមតែបង្ហាញរូបភាពស្អាតៗជាច្រើនជាមួយការអះអាងថាបានត្រឹមតែថតនៅមុខផ្ទះឬកន្លែងដែលស្ងាត់ប៉ុណ្ណោះ ។

ពេលនេះដែរ ជាតិ សុច្ចកា មិនទាន់ដឹងថាត្រូវត្រលប់មកស្រុកខ្មែរនៅពេលណានោះទេ ព្រោះមានការបិទជើងយន្តហោះកន្លងមក ដោយនាងបានត្អូញត្អែរថា ធុញ និង នឹកផ្ទះខ្លាំងណាស់ ។

ថ្វីដ្បិតមិនបានប្រឡងជាប់ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោករបស់ទូរទស្សន៍ហង្សមាសក៏ពិតមែនតែ ជាតិ សុច្ចកា ហាក់ទទួលបានជោគជ័យ និង ប្រជាប្រិយភាពគ្រាន់បើនៅក្នុងពិភពសិល្បៈ ។ ជាក់ស្តែងនាងមានបទចម្រៀងផ្ទាល់ខ្លួន និង បានចេញទៅសម្តែងនៅបរទេសថែមទៀតផង ៕

Leave a Reply