តារាសម្តែង សិទ្ធី នីកា កាន់តែមានក្តីសុខបន្ទាប់ពីសម្រាលកូន….

តារាសម្តែង សន្ធី នីកា មកទល់ពេលនេះកាន់ស្ងប់ស្ងាត់នៅក្នុងវិស័យសិល្បៈ ដោយអ្នកនាងបានផ្តាច់ខ្លួនពីវិស័យនេះ បន្ទាប់ពីបានរៀបការជាមួយនឹងស្វាមី ដែលត្រូវបានគេដឹងថាជាសែរាជវង្ស ។ យ៉ាងណាមិញ បន្ទាប់ពីរៀបការ និង ទើបតែសម្រាលកូនប្រុសបានប៉ុន្មានខែមកនេះ អតីតតារាសម្តែងរូបនេះត្រូវបានគេសម្លឹងឃើញថាកាន់តែស្រស់ស្អាតជាងមុន ។

មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកមើលពីជីវិតឯកជនរបស់អ្នកនាងវិញ គឺហាក់បីដូចជាមានសុភមង្គលខ្លាំងឡើងៗ ។ នៅក្នុងនោះដែរបន្ទាប់ពីបានផ្សារសាច់ផ្សារឈាម និង រៀបការជាមួយស្វាមីជាសែរាជវង្ស អតីតតារាស្រីរូបនេះហាក់មានវត្តមានច្រើននៅក្នុងព្រះបរមរាជវាំង ក៏ដូចជាកម្មវិធីនានារបស់សែរាជវង្ស ៕

Leave a Reply