អប់រំកូនៗអ្នកតាំងពីតូច ៣ ចំណុចនេះ គេនឹងក្លាយជាមនុស្សរឹងមាំជោគជ័យបាននៅថ្ងៃក្រោយ….

«​មនុស្ស​ក្មេង​» ឬ «​កូនក្មេង​» ជាទូទៅ​ពិតជា​ត្រូវការ​ការអប់រំ​ប្រៀនប្រដៅ​ពី​ឪពុកម្តាយ ឬ អាណាព្យាបាល​ជា​ចាំបាច់ ដើម្បី​ពត់​តម្រង់​ពួកគេ​បាន​ក្លាយជា​មនុស្ស​ល្អ ដើរ​ផ្លូវត្រង់​តាំងពីក្មេង​ទៅ ចៀសវាង​ពេល​ធំ​ឡើង​ពិបាក​ក្នុង​ការអប់រំ​ស្តីប្រដៅ ។ ក្នុងនាម​ជា​ឪពុកម្តាយ​គួរតែ​អប់រំ​កូនៗ​របស់ខ្លួន​នូវ ៣ ចំណុច​នេះ ទើប​ពួកគេ​អាច​ក្លាយជា​មនុស្ស​ជោគជ័យ​បាន​នៅ​ថ្ងៃ​ខាង​មុន ។ តើ​មាន​ចំណុច​អ្វីខ្លះ ?

១- ឱ្យ​ពួកគេ​ដឹង​ពី​ភាពលំបាក​ខ្លះ​ ឪពុកម្តាយ​គ្រប់រូប​មិនគួរ​ទម្លាប់​ឱ្យ​កូនៗ​ស្រណុក​ស្រួល ឬ បណ្តា​យ​តាមចិត្ត​ពួកគេ​តាំងពី​តូច​ច្រើនពេក​ឡើយ ត្រូវ​បង្រៀន​ពួកគេ​ស្គា​ល់ពី​ភាពលំបាក​ខ្លះៗ ដើម្បី​ងាយស្រួល​ពេល​ពួកគេ​ធំ​ឡើង​អាច​ប្រឈមមុខ​នឹង​បញ្ហា​បាន ប៉ុន្តែ​បើ​លោកអ្នក​ទម្លាប់​ឱ្យ​កូន​ស្រណុក​ស្រួល និង បណ្តា​យ​តាម​ចិត្តច្រើន​តាំងពីក្មេង​នោះ ទៅ​ថ្ងៃក្រោយ​គេ​មិនអាច​ប្រឈមមុខ​នឹង​ឧបសគ្គ ឬ ដោះស្រាយ​បញ្ហា​ទាំងឡាយ​បានឡើយ ។​

២- ប្រយ័ត្ន​ពាក្យសម្តី ឬ ការនិយាយស្តី​ ឪពុកម្តាយ​ត្រូវតែ​បង្រៀន​កូនៗ​ឱ្យ​និយាយ​ពាក្យ​ល្អៗ និង មាន​សម្តី​ពីរោះពិសា ។ ណាមួយ​ទៀត​ក៏​ត្រូវតែ​ចេះ​គ្រប់គ្រង​មាត់​របស់​កូនលោក​អ្នក​ឱ្យ​បានល្អ​ផងដែរ ព្រោះ​សម្តី​គ្រប់​ម៉ាត់​ដែល​ចេញពី​មាត់​កូនៗ​របស់លោក​អ្នក​អាច​កំណត់​ពី​ភាពជោគជ័យ​នៅ​ថ្ងៃ​ខាងមុខ​បាន ។ ប្រសិនបើ​កូនៗ​របស់លោក​អ្នក​និយាយ​ពាក្យ​ល្អៗ ប្រកបដោយ​សុជីវធម៌​នោះ ធំ​ឡើង​គេ​នឹង​អាចមាន​អា​នាគ​ត​ភ្លឺស្វាង​មិន​ខាន ដែល​នេះ​ជាការ​ឆ្លុះបញ្ចាំង​មួយ​ដ៏​ល្អ ។​

៣- បណ្តុះ​ភាព​ឧស្សាហ៍ និង គំនិត​ចង់​ចេះ​ចង់ដឹង​ ឪពុកម្តាយ​គ្រប់រូប​គួរតែ​បណ្តុះ​គំនិត​ចង់​ចេះ​ចង់ដឹង ឬ អប់រំ​កូនៗ​ឱ្យមាន​ភាព​ឧស្សាហ៍​តាំងពី​តូចៗ​ទៅ ព្រោះ​ភាព​ខ្ជិលច្រអូស និង គំនិត​សុញ​គិត​អ្វី​មិន​ចេញ នឹង​អាច​ទាញ​ពួកគេ​ឱ្យ​ធ្លាក់​ក្នុង​ភាពអវិជ្ជា ល្ងង់ខ្លៅ ហើយ​ថា​មិនត្រូវ​អនាគត​នឹង​រលាយ​បាន​យ៉ាង​ងាយ ។​

​ទាំងនេះ​សុទ្ធតែជា​ចំណុច​ល្អ​គួរ​បញ្ជ្រៀប​ដល់​កូនៗ​តាំងពី​តូច ហើយក៏​មិនមែន​មានតែ ៣ ចំណុច​នេះដែរ ពោលគឺ​នៅមាន​ចំណុច​ជាច្រើន​ទៀត​ដែល​ល្អ និង អាច​អប់រំ​កូនៗ​លោកអ្នក​បាន គ្រាន់តែ​អ្វីដែល​ចែករំលែក​លើក​នេះ​គឺជា​ចំណុច​ចាំបាច់​តម្រូវ​ឪពុកម្តាយ​គួរ​អប់រំ​ដល់​កូន​មុនគេ ៕

Leave a Reply