រកណាបាន ប្រពន្ធក្រោយ រិន សាវ៉េត ស្រលាញ់ ផ្តល់ភាពកក់ក្តៅ ឲ្យកូនលោក ដូចជាកូនបង្កើត….!

ភ្នំពេញ៖ ក្រោយពីរៀបការជាមួយនឹង ភរិយាថ្មីរួចមក គេសង្កេតឃើញថា ជីវិតរបស់តារាចម្រៀងប្រុស រិន សាវ៉េត កាន់តែមានភាពផ្អែមល្ហែម រឹតតែខ្លាំង បើទោះបីជា ពេលនេះ ការងារសិល្បៈរាងស្ងាត់ ព្រោះតែ ជំងឺកូវីដ១៩ ខ្លាំងក៏ដោយ។

ក្នុងនោះដែរ គេក៏ចាប់អារម្មណ៍រឿងមួយផងដែរ ថ្វីបើរិន សាវ៉េត មានកូនប្រុសម្នាក់ក៏ដោយ ក៏ភរិយាក្រោយ​របស់លោក នៅតែផ្តល់ក្តីស្រលាញ់ ទៅកាន់កូនប្រុសរបស់លោក បើទោះបីជា មិនមែនជាកូនបង្កើតក៏ដោយ។

ក្នុងនោះ ភរិយាក្រោយ​របស់លោក ក៏តែងនាំកូនប្រុស ដើរលេងលំហែកាយ តាមទីជិតទីឆ្ងាយ ផ្តល់ភាពកក់ក្តៅ ខ្លាចកូនអផ្សុក ហើយក៏ស្រលាញ់ពេញបេះដូង ដូចជាកូនបង្កើតផងដែរ ហើយទង្វើបែបនេះ បានធ្វើឲ្យរិន សាវ៉េត ដែលជាស្វាមី រួមទាំងហ្វេន បានពេញចិត្ត នូវសណ្តានចិត្តរបស់ ភរិយាក្រោយ ដែលស្រលាញ់កូនប្រុស លោក ដូចជាកូនបង្កើត៕

Leave a Reply