អបអរសាទរ! មានអ្នកជំងឺ កូវីដ​១៩ ម្នាក់បានជាសះស្បើយ សរុប៥០នាក់ហើយ ពិសេសគ្មានអ្នកឆ្លងថ្មីទេ….

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយម្នាក់ទៀតហើយ
ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥០ នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៦៤នាក់ នៃអ្នកឆ្លងសរុប១១៤នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ៕ចង់ជ្រាបច្បាស់សូមអាននូវសារលិខិតខាងក្រោម៖

Leave a Reply