ម៉ារីម៉ា លះបង់ពេលវេលាផ្ទាល់ខ្លួន ចម្អិនអាហារជាង២០០ប្រអប់ ជូនគ្រូពេទ្យកំពុងប្រឆាំងCovid-19(មានវីដេអូ)

ភីលីពីន៖ ដោយយល់ពី ផលលំបាករបស់ ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុង​ប្រឆាំង នឹងជម្ងឺរាតត្បាតCOVID-19 កាលពី​ពេល​ថ្មីៗនេះ តារាសម្តែងMarian Rivera បានរៀប​ចំចម្អិនអាហារ ដោយផ្ទាល់ដៃចំនួន២០០ ប្រអប់​បញ្ជូន​ ទៅកាន់មន្ទីរពេទ្យ មួយ​កន្លែង។

ជាក់ស្ដែង នៅ​​ថ្ងៃទី២ ខែមេសានេះ បើ​យោង​តាម​ បណ្តាញ​សង្គម​ផ្ទាល់ខ្លួន របស់Marian Rivera បានធ្វើ​ការ​បង្ហោះចែករំលែក រូបភាពនៃការចម្អិនអាហារ ដោយ​ខ្លួន​ឯងចំនួន ២០០ប្រអប់​ ដើម្បីបញ្ជូនទៅ ឲ្យក្រុមគ្រូពេទ្យ នៅក្នុង​មន្ទីរពេទ្យ Quezon City General ដែល​អាហារក្នុង​មួយ​​ប្រអប់ៗ​នោះ​រួម​មានបាយ និងម្ហូប​ប៉េងប៉ោះ ដែល​ត្រូវបានចម្អិន តាមរូបមន្តពិសេស របស់គ្រួសារ​តារាសម្តែងស្រី​រូប​នេះ​បានបន្សល់ទុកអោយទៀត​ផង ។

គេឃើញ​ថាក្រៅពី អាហារ២០០ប្រអប់នេះ​Marian Rivera ចង់ចូលរួមចំណែក និងការថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត ដែលខិតខំជារៀងរាល់ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាតមួយនេះ។ ជាមួយគ្នា​នេះ​Marian Rivera ក៏​បាន​សរសេរ ​រៀប​រាប់បន្ថែម​ ​បែបនេះ​ថា​៖

សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្រុមអាវស ដែលបានលះបង់ កម្លាំង​កាយ និងកម្លាំងចិត្ត​យ៉ាង​ច្រើន ដើម្បីការពារសុវត្ថិភាព ប្រជាជនយើង។ សូមជូនពរអោយ មានសុខភាពល្អ អាចចូលរួមជាមួយពួកយើង ក្នុងការប្រឈមមុខ និងជំនះនៅ​វិបត្ដិនៅពេលនេះបន្ត​ទៅទៀត។

គេក៏ឃើញ​ថា​ ក្រោយ​ពី​បាន​បង្ហាញ​នៅ​សកម្មភាពដ៏កក់ក្តៅ ​ទៅ​កាន់ក្រុមគ្រូពេទ្យ​រួច​ហើយ​Marian Rivera ក៏ទទួលបាននៅ ការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់​អ្នក​និយម​លេង​ បណ្តាញ​សង្គមទូទៅ ​ជា​ច្រើនផងដែរ​៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply