ប្រសើរណាស់! កម្ពុជាមានសមត្ថភាពតេស្តវីរុសកូវីដ១៩ បានចន្លោះពី ៤០០ ទៅ ៥០០ នាក់ ក្នុងមួយថ្ងៃ

បើយោងតាមគ្រុប Telegram រវាងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជាមួយនឹងអ្នកកាសែត លោកជំទាវបានឆ្លើយសំនួរពាក់ព័ន្ធនឹងចម្ងល់របស់បងប្អូនអ្នកកាសែតលើសំនួរថា ក្នុងមួយថ្ងៃស្ថាប័នជំនាញនៅកម្ពុជា អាចមានសមត្ថភាពតេស្តកូវីដ១៩ប៉ុន្មានករណី? តើក្រសួងសុខាភិបាលគ្រោងបង្កើនសមត្ថភាពតេស្តឬទេ?

លោកជំទាវបានឆ្លើយនឹងសំនួរនេះថា៖ “ក្នុងមួយថ្ងៃយើងធ្វើបានប្រហែល ចន្លោះពី ៤០០ ទៅ ៥០០នាក់ ,៤០០ នៅប៉ាស្ទ័រ និង ១០០ នៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ហើយលោកជំទាវមានប្រសាសន៍ថា បច្ចុប្បន្នយើងគ្រប់គ្រងបាន មិនមានជាបញ្ហាចោទទេ ប៉ុន្តែយើងចាំមើលសភាពការជាបន្តបន្ទាប់ទៀត ចាំមើលៗ តើមានករណីយ៉ាងម៉េចទៀត យើងកំពុងពិភាក្សាវិធានការសម្រាប់ធ្វើ”៕

Leave a Reply