លើកទី១ហើយ! ឱក សុគន្ធកញ្ញាកាត់សក់អោយកូនប្រុសដោយខ្លួនឯង ចំនែក ឆលី វិញនៅឡើងស្ងៀមពិតជាមានក្តីសុខតែម្តង…(មានវីដេអូ)

មហាជនពិតជាស្គាល់តារាចម្រៀងមានប្រជាប្រិយភាពគឺអ្នកនាង ឪក សុគន្ធកញ្ញាហើយ យ៉ាងណាមិញអ្នកនាងទើបតែទទួលបានកាដូរសំរាប់ជីវិតក្រោយរៀបការរួចក្មេងប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ឈ្មោះ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលត្រូវជាកូនប្រុស របស់ តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី។ពីមួយថ្ងៃទៅមួយថ្ងៃ ឆលី មានការប្រែមុខមាត់ កាន់តែគួរឲ្យស្រឡាញ់ខ្លាំងឡើងៗ។ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០ គេប្រទះឃើញ ឱក សុគន្ធកញ្ញាបានកាត់សក់ជាលើកដំបូងឲ្យកូនប្រុសរបស់ខ្លួន។

ហើយអ្វីដែលស្ទើរមិនគួរឲ្យជឿនោះ គឺ ឆលី ចេះ​ណាស់ ម៉ាក់​ៗកាត់សក់​អោយ ​នៅ​ឡើងស្ងៀម​ម៉ង។តារារូបនេះ បានភ្ជាប់សារខ្លីមួយថា “ថ្ងៃនេះ​កាត់​សក់​ចេញ​ម្ដង..! កាត់​លើក​ដំបូង​របស់​គាត់​ហើយ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply