ជូនពរឆាប់ជាវិញគ្រប់ៗគ្នា! ចំណោមអ្នកឆ្លងកូវីដ ១៩ ទាំង ១១៤នាក់នៅកម្ពុជា ជាសះស្បើយ ៤៩នាក់ហើយ

ដំណឹងដ៏រីករាយនៅព្រឹកថ្ងៃទី ៤ មេសា ២០២០ នេះកម្ពុជាយើងមិនមានករណីថ្មី នៃអ្នកឆ្លងជំងឺកូវីដ ១៩ ឡើយ ប៉ុន្តែមានអ្នកជាសះស្បើយចំនួន ១៥នាក់បន្ថែមទៀត ដែលនាំឱ្យអ្នកជាសរុបកើនដល់ ៤៩ នាក់ ស្មើនឹង ៤២, ៩៨% ។ ក្នុងអ្នកកមពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យធ្លាក់មកត្រឹម ៦៥ នាក់ ។ ដោយឡែកចំនួនអ្នកដែលបានឆ្លងសរុបគិតត្រឹមថ្ងៃទី ៤ ខែមេសា ២០២០ នេះនៅត្រឹម ១១៤ នាក់ដដែល មិនមានឆ្លងថ្មីឡើយ ៕

Leave a Reply