ស្រណោះណាស់! មង្គលការអ្នកបាត់ដំបងម្នាក់ មានភ្ញៀវមកហែជំនូនតែជាង ១០ នាក់ ខណៈកំពុងផ្ទុះការរាតត្បាតកូវីដ១៩

ស្របពេល ដែល​ជំងឺកូវីដ-១៩​ ដែលកំពុងរាតត្បាត និង បាន​បង្ក​ក្តី​បារម្ភ​ជាខ្លាំង​ដល់​ពិភពលោក​ទាំងមូល​​ ក្នុង​នោះ​ក៏មានការ​រីករាលដាលមកដល់ប្រទេស​កម្ពុជា​យើងផងដែរនោះ​ ជាហេតុនាំឱ្យមានការព្រួយបារម្ភ ភ័យខ្លាចមានការឆ្លងជំងឺនូវដ៏កាចសាហាវនេះ ទើបមហាជនមិនហ៊ានទៅទីកន្លែងណា ដែលមានមនុស្សច្រើន សូម្បីតែក្នុងពិធីមង្គលការមួយនេះក៏មិនសូវមានភ្ញៀវទៅចូលរួមដែរ ។ មើលរូបភាពនៃពិធីមង្គលការមួយនេះ ពិតជាកម្សត់ និង អាណិតដល់កូនកម្លោះយ៉ាងខ្លាំង ព្រោះនៅក្នុងពិធីហែកូនកម្លោះ ឬ ហែជំនូនចូលរោងការនោះគឺមានភ្ញៀវមិនដល់១៥នាក់ផង ចូលរួមហែជំនូន ។

នៅលើ​គណនី​ហ្វេសប៊ុកមួយ​ឈ្មោះ​ Hunter City បាន​បង្ហោះពី​ទិដ្ឋភាព​កម្មវិធី​មង្គលការ​មួយដែលបាន​ប្រារព្ធ​ធ្វើ​ឡើង ​ដោយមានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​តិច​តួច​បំផុត​ និង បានសរសេររៀបរាប់​ឱ្យដឹងថា៖ «ស្រណោះណាស់ មង្គលការមួយរោងនេះ កុំថាឡើយភ្ញៀវ សូម្បីតែបងប្អូនក៏មិនបានមកចូលរួមដែរ អ្នកហែរជំនូនមិនបាន ១៥ នាក់ផង ថ្ងៃទី០២-០៤-២០២០ ភូមិអំពិល៥ដើម ស្រុកបវេល ខេត្តបាត់ដំបង» ។

មួយរយៈកន្លងមកនេះ គេ​សង្កេត​ឃើញ​ថា​ មាន​ម្ចាស់​រៀបចំ​កម្មវិធី​មួយចំនួន​ បានសម្រេច​ផ្អាក សូម្បីតែ​កម្មវិធី​មង្គលការ​មួយ​ចំនួន​ ក៏មាន​ការ​ពន្យារ​ពេល​ផងដែរ​ ដោយ​សារ​តែមិនសូវ​មាន​ភ្ញៀវ​ចូលរួម​ ព្រោះគេ​ភ័យ​ខ្លាច​ពីការ​រីករាលដាលនៃជំងឺកូវីដ១៩ នេះ។

Leave a Reply