តារាថៃច្រើនដួង កាន់ក្រដាសមួយសន្លឹក ប្រាប់អ្នកគាំទ្រឱ្យនៅតែក្នុងផ្ទះ ទប់ស្កាត់ការរាលដាលកូវីដ ១៩

គិតត្រឹមថ្ងៃទី ២៥ ខែមីនា ម្សិលមិញនេះ ថៃបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៩៣៤ ករណីហើយ ។ ដោយឃើញករណីឆ្លងដោយវីរុសដ៏កាចសាហាវមួយនេះ បន្តកើនឡើងជាបន្តបន្ទាប់ តារាប្រុស-ស្រីថៃល្បីៗច្រើនដង បាននាំគ្នាកាន់ក្រកាសមួយសន្លឹក បង្ហោះលើបណ្ដាញសង្គម ក្នុងគោលបំណងដាស់តឿនដល់មហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន នៅតែក្នុងផ្ទះកាត់បន្ថយការចេញក្រៅ បើពុំចាំបាច់ ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និង មនុស្សជាទីស្រឡាញ់ ។

សិល្បករ-ការិនីល្បីៗខាងលើមានដូចជា យ៉ាយ៉ា , ប៊េឡា រ៉ានី , គីមប៊ីលី , មីនឆាលីដា , Great , ចេន្នី និង ស្វាមី ជាដើម ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត សុទ្ធតែបាននាំគ្នាអំពាវនាវឱ្យមហាជននៅផ្ទះដើម្បីចូលរួមបញ្ឈប់ការឆ្លងវីរុសកូវីដ១៩ ។ សូមទស្សនារូបភាពខាងក្រោម ៖

Leave a Reply